ព័ត៌មានជាតិ
តែទីក្រុងភ្នំពេញ ឆ្លង ១០៣ នាក់ ទៀតនៅព្រឹកនេះ សូមបងប្អូនប្រុងប្រយ័ត្ន
ក្រសួងសុខាភិបាលបានកត់ត្រាករណីឆ្លងថ្មី ១១៣ នាក់ទៀតនៅព្រឹកនេះ ដោយរាជធានីភ្នំពេញមានអ្នកឆ្លង ១០៣ នាក់ទៅហើយ។
រាជធានីភ្នំពេញដែលមានប្រជាជនជាង ២ លាននាក់រស់នៅ ស្ថិតនៅក្នុងតំបន់ក្រហម ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ ១៩។ រាជធានីសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ មានចំនួនអ្នកឆ្លងកើនឡើងរាល់ថ្ងៃ ខណៈដែលអាជ្ញាធរក៏បានចាត់វិធានការដោយដាក់បម្រាមគោចរចាប់ពីម៉ោង៨យប់ ដល់ ៥ព្រឹក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រមុខរដ្ឋាភិបាលក៏បានប្រកាសដែរថា បើស្ថានភាពការឆ្លងមិនថមថយនោះទេ នឹងរៀបចំក្រុមប្រតិបត្តិដាក់អ្នកជំងឺកូវីដព្យាបាលនៅតាមផ្ទះ ដើម្បីកាត់បន្ថយការកកស្ទះព្យាបាលនៅតាមមន្ទីរពេទ្យនានា។
រដ្ឋាភិបាល ក៏ជំរុញដល់យុទ្ធនាការចាក់វ៉ាក់សាំងជាកាតព្វកិច្ចចាំបាច់ ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីម្នាក់ទៅម្នាក់ និងបន្ថយអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកឆ្លងកូវីដ១៩៕
គួរបញ្ជាក់ថា ករណីផ្ទុះកូវីដនៅរោងចក្រឌីន ហាន់ និងលើអាជីវករផ្សារអូរឫស្សី បានបង្កើតក្តីកង្វល់ដល់អាជ្ញាធររាជធានីភ្នំពេញ។ គ្រាន់តែទីតាំងទាំងពីរនេះ រកឃើញអ្នកឆ្លងជាង ១០០ នាក់ និងរាប់ពាន់នាក់ត្រូវបានប៉ះពាល់។
អាជ្ញាធររាជធានីភ្នំពេញ ក៏បានប្រកាសអំពាវនាវដល់អ្នកប៉ះពាល់ទាំងអស់ ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាមចំនួនកំណត់ ហើយត្រូវមកធ្វើតេស្ត។ បើមិនមកធ្វើតេស្ត រកមេរោគកូវីដ១៩ ឬក៏មិនបានចត្តាឡីស័កឲ្យបានត្រឹមត្រូវទេ នឹងត្រូវទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ៕





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


