ព័ត៌មានជាតិ
ថ្ងៃនេះ ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះបើកឲ្យពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន សម្រួលការធ្វើដំណើរអំឡុងបុណ្យភ្ជុំបិណ្ឌ
ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ ក្រចេះ បានបើកឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥នេះ ក្នុងរយៈពេល ២១ថ្ងៃ ដើម្បីសម្រួលការធ្វើដំណើរដល់ពលរដ្ឋនាកំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។

នេះបើតាមការបញ្ជាក់ពីលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញពិនិត្យ និងបើកដាក់ឲ្យដំណើរការជាបណ្តុះអាសន្ន ក្រោមវត្តមានចូលរួមពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្ត តំណាងក្រុមហ៊ុនសាងសង់ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។




លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍បន្តថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងចាប់ផ្តើមបើកឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ចាប់ពីព្រឹកថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក៏ដូចជា បងប្អូននៅតាមបណ្តាខេត្តនានា ដែលធ្វើដំណើរឆ្លងកាត់ខេត្តក្រចេះ អាចធ្វើដំណើរឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នៅក្នុងរយៈពេល ២៨ថ្ងៃនេះ នាកំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។
ការបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយធ្វើដំណើរ ដូចជា៖ ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ ក្នុងរយៈពេលចំនួន ២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ក្នុងនោះដែរ លោករដ្ឋលេខាធិការ បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ ក៏ដូចជា អ្នកដឹកជញ្ជូន សូមឱ្យបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ មានការចូលរួមពីប្រជាពលរដ្ឋអ្នកប្រើប្រាស់ ផ្លូវ-ស្ពាន និងអ្នកធ្វើដំណើរទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាបាននូវគុណភាពផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


