ព័ត៌មានជាតិ
លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារពិនិត្យឃើញវិជ្ជមានកូវី១៩ ក្នុងចំណោមអ្នកឆ្លង៣នាក់
ភ្នំពេញ ៖ លោកសួស យ៉ារ៉ា ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ មានអាស័យដ្ឋាននៅខណ្ឌទួលគោករាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលប្រកាសថា លទ្ធផលវិភាគវត្ថុសំណាកលើកទី២ នៅវិទ្យាស្ថានប៉ាស្ទ័រឃើញថា វិជ្ជមានវីរុសកូវីដ១៩ ក្នុងចំណោម៣នាក់ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីកូវីដ១៩ថ្មី។

ក្រសួងសុខាភិបាលបានបន្តថា អ្នកប៉ះពាល់នៅក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា គិតត្រឹមម៉ោង៥ល្ងាចនៃថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អ្នកវិជ្ជមានវីរុសកូវី១៩មានចំនួន៣នាក់ មានដូចជា ទី១ ឯកឧត្តម សួស យ៉ារ៉ា ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ មានអាស័យដ្ឋាននៅខណ្ឌទួលគោករាជធានីភ្នំពេញ ទី២ លោក ស ចិត្រា ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានអាសយដ្ឋាន នៅសង្កាត់ទួលទំពូល១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី៣ បុរសជនជាតិហុងគ្រីអាយុ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា និងវៀតណាម ស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



