ព័ត៌មានជាតិ
ប្រាសាទឯកភ្នំ នៅតែទាក់ទាញទេសចរទៅទស្សនារាល់ថ្ងៃ ទោះអាកាសធាតុភ្លៀងធ្លាក់មិនលស់ថ្ងៃ
បើទោះបីរដូវកាលធ្លាក់ភ្លៀង ដែលមានការរារាំងដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ដោយដំណក់ទឹកភ្លៀងបានស្រោចស្របស្ទើររាល់ថ្ងៃ ក៏មិនអាចរារាំងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានទៅទស្សនាកម្សាន្ត នៅប្រាសាទឯកភ្នំនោះឡើយ ខណះចំនួនភ្ញៀវទាំងក្នុងនិងក្រៅស្រុកនៅតែបន្តមកកម្សាន្តមិនលស់ថ្ងៃ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា សម្រាប់គោលដៅទេសចរណ៍ ប្រាសាទឯកភ្នំ បច្ចុប្បន្នបើទោះបីមានការរារាំងពីអាកាសធាតុ ក៏គោលដៅទេសចរណ៍មួយនេះនៅតែមានភ្ញៀវទេសចរអន្តរជាតិ និងក្នុងស្រុកមកកម្សាន្តរាល់ថ្ងៃចន្លោះពី ៣០ ទៅ ១០០ នាក់។


តាមរយះភ្ញៀវទេសចរទាំងជាតិអន្តរជាតិ ដែលមកកម្សាន្ននៅតំបន់ប្រាសាទឯកភ្នំមិនលស់ថ្ងៃនេះ បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់ ដោយពួកគាត់រកចំណូលប្រចាំថ្ងៃតាមរយះការលក់ដូរ ក្នុងនោះមានសិប្បកម្មផលិតសំបកណែម សិប្បកម្មផលិតស្រា ចេកឆាបជាដើម ដែលជាទីតាំងភ្ញៀវអន្តរជាតិចង់ចូលទស្សនាកម្សាន្ត ដើម្បីស្វែងយល់ពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ហើយក៏បានជួយទិញភ្លក់រសជាតិផងដែរ។
ប្រាសាទឯកភ្នំមានឈ្មោះដើម (នរេន្រ្ទគ្រាម) មានន័យថា ភូមិរបស់ព្រះរាជាដែលកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) ឧទ្ទិសថ្វាយព្រាហ្មញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងមានចម្ងាយ ៧ គីឡូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ ១៥៦ ត្រង់ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកភ្នំឯកភ្នំ ខេត្តបាត់ដំបង និងមានចម្ងាយ ១៤ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។


ប្រាសាទដ៏ចំណាស់នេះមានរាងបួនជ្រុងសាងពីថ្មភក់បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវព័ទ្ធជុំវិញតួប៉មនៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀម។ បរិវេណប្រាសាទមានគូរទឹកព័ទ្ធជុំវិញ និងមានដើមពោធិ៍ ១៨ ដើម ដុះព័ទ្ធជុំវិញប្រាសាទ បង្កើតជាម្លប់យ៉ាងត្រឈឹងត្រឈៃ ជាមួយខ្យល់ត្រជាក់បរិសុទ្ធ ហើយនៅផ្នែកខាងត្បូងប្រាសាទ នៅសល់គូរទឹកដែលបច្ចុប្បន្នបានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់ផងដែរ។
បើតាមលោក ហម អរុណ អ្វីដែលទាក់ភ្នែកអ្នកទេសចរអន្តរជាតិ គឺក្បាច់ចម្លាក់ជាច្រើន មានភាពរស់រវើកគួរឲ្យចង់ទស្សនា ដែលនៅសេសសល់តាមផែ្នកមួយចំនួន ឆ្លុះបញ្ចាំងពីជំនឿក្នុងលទ្ធិព្រហ្មញ្ញសាសនាយ៉ាងជ្រាលជ្រៅ។
ចម្លាក់ទាំងនោះរួមមាន ព្រះឥសូរកំពុងអង្គុយលើយានជំនិះគោនន្ទិនជាមួយមហេសី ព្រះវិស្ណុ ព្រះឥន្រ្ទ អង្គុយលើដំរី ក្នុងរឿងកូរសមុទ្រទឹកដោះ ដែលបង្ហាញពីតួអង្គជាច្រើនក្រុម មានទេវតាយក្ស ទាញពស់នាគដណើ្តមយក ទឹកអម្រឹតទៅផឹក ដើម្បីបានជីវិតអមតៈ លែងជួបនឹងទុក្ខព្រួយកើតចាស់ឈឺស្លាប់ជាដើម៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


