Connect with us

ព័ត៌មានជាតិ

កូនស្រីលោក ហួរ ឡាវី មានផ្ទៃពោះជាង៧ខែ បានជាកូវីដ-១៩ និងត្រឡប់ទៅផ្ទះហើយ

បានផុស

នៅ

ភ្នំពេញ៖ កូនស្រីរបស់តារាចម្រៀងលោក ហួរ ឡាវី និងត្រូវជាបងស្រីបង្កើតរបស់កញ្ញា វី ឌីណែត គឺ វី ឌីណា ដែលមានផ្ទៃពោះជាង៧ខែ ហើយបានឆ្លងជំងឺកូវីដ-១៩ បា នជាសះស្បើយ និងបានត្រឡប់មកផ្ទះវិញហើយបន្ទាប់សម្រាកព្យាបាលជាច្រើនថ្ងៃមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីកូនស្រីច្បងលោក ហួរ ឡាវី បានឱ្យដឹងថាថ្ងៃនេះ Dina Vy និងស្វាមី Pich Kagnarith ព្រមទាំងកូនក្នុងផ្ទៃបានមកដល់ផ្ទះវិញហើយ។ ប្រភពបន្តថា ពួកយើងជិតបានជួបជុំគ្នាដូចមុនហើយ គ្រាន់តែខ្វះសំឡេងរបស់អ្នកម្តាយ។ 

ប្រភពបានបន្តថា ចំពោះលោកគ្រូ ហួរ ឡាវី ដែលជាឪពុកគឺនៅតែមិនអស់ចិត្ត ព្រោះឃើញមុខកូនៗក៏នឹកដល់អ្នកម្តាយដែលជាភរិយារហូត។

“ប៉ាអើយ កូនៗដឹងថាប៉ានឹកម៉ាក់”។ នេះបើតាមការលើកឡើងបន្ថែមពីអ្នកនាង វី លីដា។

ចំណែកឯសាមីខ្លួនអ្នកនាង វី ឌីណា ក៏បានបញ្ជាក់ថា នាងបានជាសះស្បើយជំងឺកូវីដ-១៩ និងវិលត្រឡប់មកផ្ទះវិញហើយ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម