Connect with us

ព័ត៌មានជាតិ

លោក សុះ ម៉ាច អំពាវនាវ​ឲ្យមានការប្រងប្រយ័ត្ន​ខណ:ជំងឺកូវីដ-១៩កាន់តែកម្រើកឡើង

បានផុស

នៅ


អតីតប្រធានសមាគមសិល្បករខ្មែរ និងជាតារាចម្រៀងជើងចាស់លោក សុះ ម៉ាច ស្របពេលដែលជំងឺដ៏កាចសាហាវ​កូវីដ-១៩ បានកាន់តែកម្រើកឡើងនោះ លោកបានបង្ហាញការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពពលរដ្ឋខ្មែរ និងអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច បានរៀបរាប់ឲ្យដឹងថា ពិភពលោកហាក់ស្ងប់ស្ងាត់ពីកូវី-១៩បណ្តើរៗហើយម្តេចឡើយអភ័ព្វអ្វីខ្មែរបែរជាកម្រើកក្រោយគេ។ មិនដឹងពេលណាវានឹងចប់នោះទេ បើតែយ៉ាងនេះតើឲ្យរស់ដូចម្តេច? សង្ឃឹមថា វានឹងចប់ឆាប់ៗដើម្បីឲ្យមនុស្សគ្រប់រូប រស់ផុតទុក្ខទោសចាប់ផ្តើមដំណើរជីវិតតទៅមុខ តាមសមាជីវោរៀងៗខ្លួន រហូតដល់ថ្ងៃអវសានផងចុះ។

តារាចម្រៀងលោក សុះ ម៉ាច បន្តទៀតថា លោកក៏ដូចជាអ្នកទាំងអស់គ្នា តែងតែស្រឡាញ់សុខភាព និងអាយុជីវិតរបស់ខ្លួនជានិច្ច។ ជាមួយគ្នានេះលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តតាមវិធានការណែនាំ ៣កុំ ៣ការពារផងដែរ។

សូមជម្រាបដែរថា ករណីជំងឺកូវីដ-១៩បច្ចុប្បន្ននៅតែបន្តកើតមានលើប្រជាពរដ្ឋខ្មែរជារៀងរាល់ថ្ងៃ ខណ:ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំង ក្នុងការទប់ស្កាត់និងព្យាបាលអ្នកជំងឺដែលឆ្លងកូវីដ-១៩៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម