ព័ត៌មានជាតិ
មេបញ្ជាការអាវុធហត្ថរាជធានី ថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីហ្គៀ គ្រុប ផ្ដល់អង្ក២តោនដោះស្រាយប្រឆាំងកូវីដ១៩
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ញាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្ដែងនូវការអរគុណចំពោះទឹកចិត្តសប្បុរសធម៏របស់ក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលបានផ្ដល់ជាអង្ក២តោនដល់អាវុធហត្ថរាជធានី ដើម្បីដោះស្រាយក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩ដែលបានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាង២០នាក់ និងឆ្លងជិត៣០០០នាក់គិតត្រឹមថ្ងៃទី៩ មេសានេះ។

ក្នុងពិធីទទួលអំណោយសប្បុរសធម៏នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងដើម្បីមកទទួលអង្កចំនួន០២តោន ពីក្រុមហ៊ុន ជីហ្គៀ គ្រុប នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានី។
នេះគឺជាសកម្មភាពដ៏សប្បុរសមួយ ដែលបានចូលរួមចំណែកក្នុងសង្គមជាតិ ពិសេសជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងពេលកំពុងតែយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩នេះតែម្ដង។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យភស្តុភារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភអង្ក ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


