ព័ត៌មានជាតិ
បងប្អូនអ្នកច្បារអំពៅ មកដឹងតម្លៃជិះសាឡាងពីកោះពេជ្រទៅកោះនរា ក្រែងពុំបានដឹង
ភ្នំពេញ ៖ សាឡាងចម្លងយានយន្ត ពីកោះនរាទៅកោះពេជ្រ និងពីកោះពេជ្រមកកោះនរា ដែលអាជ្ញាធររាជធានីភ្នំពេញ សម្រេច ដើម្បីរំដោះចរាចរណ៍លើស្ពានព្រះមុនីវង្ស ពិសេសពីច្បារអំពៅចូលមករាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩មេសានេះ ត្រូវបានកំណត់តម្លៃដោយក្នុងរថយន្តមួយគ្រឿង ៦០០០រៀល និង១០០០រៀល សម្រាប់ម៉ូតូ។

មន្ត្រីរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចុះពិនិត្យមើលសកម្មភាពនៃការឆ្លងដរថ្មីនេះបានបញ្ជាក់យ៉ាងដូច្នេះថា សាឡាងនេះ ជារបស់ក្រុមហ៊ុនឯកជន ដូច្នេះត្រូវបង់ថ្លៃសេវាអោយក្រុមហ៊ុនហើយ។ រដ្ឋបាលរាជធានីភ្នំពេញ គ្រាន់តែជាអ្នកអនុញ្ញាតិអោយដំណើរការ ក្នុងគោលបំណងរំដោះចរាចរណ៍ពីខណ្ឌច្បារអំពៅ ខណៈដែលក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួលជុល អ៊ុតកៅស៊ូលើស្ពានព្រះមុនីវង្សចាស់ ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៩ មេសានេះ ពោលគឺក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានី លោកសាំ ពិដិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី លោកថេង សុថុល អភិបាលខណ្ឌចំការមន និងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បានចុះពិនិត្យនៅទីតាំងខាងលើ ដើម្បីសម្រួលការដឹកជញ្ជូនអោយបានប្រសើរឡើង ខណៈដែលស្ពានព្រះមុនីវង្សចាស់ ក្រុមការងារកំពុងឈូសឈូសឆាយកៅស៊ូចាស់ ដែលមិនអាចបើកឲ្យចរាចរណ៍ឆ្លងកាត់បាន បង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹមរហូតដល់យប់ ។ដោយមើលឃើញពីបញ្ហានេះ លោកឃួង ស្រេង អភិបាលរាជធានី ក៏សម្រេចអោយក្រុមហ៊ុនឯកជន ដាក់សាឡាងចម្លងយានយន្តនៅទីតាំងខាងលើតែម្តង៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


