ព័ត៌មានជាតិ
ក្រសួងអប់រំនឹងដាក់បញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីបង្រៀនភាសាបារាំងនៅតាមសាលារៀន
ក្រសួងអប់រំយុវជននិងកីឡានឹងបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីបង្រៀនភាសាបារាំងនៅតាមសាលារៀនដើម្បីឱ្យការសិក្សារបស់សិស្សានុសិស្សកាន់តែកាន់តែសម្បូរបែបនិងកាន់តែប្រសើរ។

នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត ដើម្បីធ្វើឱ្យវិធីសាស្ត្របង្រៀនកាន់តែសម្បូរបែប និងបំពេញតម្រូវការរបស់អ្នកសិក្សាកាន់តែប្រសើរនៅថ្ងៃទី២៩កញ្ញានៅខេត្តកំពតលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការដាក់បញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីបង្រៀនភាសាបារាំងនៅតាមសាលារៀនក្នុងគោលបំណងដើម្បីបំពាក់នូវជំនាញឌីជីថលរឹងមាំសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស។ លើកកម្ពស់ការច្នៃប្រឌិតគរុកោសល្យថ្មីនិងការរួមបញ្ចូលបច្ចេកវិទ្យាសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងនានានៅក្នុងសង្គមនាពេលខាងមុខ។

លោកបណ្ឌិត អ៊ុម រម្យណី បានបន្តថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្មវិស័យអប់រំ និងពង្រឹងបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងក្នុងតំបន់។ដូចនេះសិក្ខាសាលានេះ គឺជាចក្ខុវិស័យមួយយ៉ាងល្អប្រសើរ ដែលអនុញ្ញាតឱ្យលោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំងទទួលបាននូវចំណេះដឹង និងវិធីសាស្ត្របង្រៀនប្រកបដោយភាពច្នៃប្រឌិតក្នុងការបង្រៀនភាសាបារាំង ចំណេះដឹង វប្បធម៌ និងកិច្ចសហប្រតិបត្តិការផងដែរ។ បន្ថែមលើនេះ ការបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងការអប់រំ អាចជួយសម្រួលដល់សិស្សានុសិស្សនូវបទពិសោធន៍នៃការសិក្សាឱ្យកាន់តែមានគុណភាពល្អប្រសើរថែមទៀត។

លោកបណ្ឌិត រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង និងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបានរៀបចំកម្មវិធីសិក្ខាសាលានេះឡើងដើម្បីរួមចំណែកក្នុងការបណ្តុះបណ្ដាលចំណេះដឹងបន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំង និងអ្នកពាក់ព័ន្ធតាមរយៈបទពិសោធន៍ និងវិធីសាស្ត្របង្រៀនថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត ដែលជាចលករជម្រុញគុណភាពអប់រំឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា សិក្ខាសាលានេះបានប្រព្រឹត្តិទៅក្រោមការរៀបចំដោយទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំប្រទេសកម្ពុជា ដោយមានការគាំទ្រដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងមានការចូលរួមពីសំណាក់លោក Nicolas Maïnetti នាយកអង្គការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Elodie Wynar អនុព័ន្ធបារាំងសម្រាប់កិច្ចសហប្រតិបត្តិការភាសាបារាំង គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំងដែលមកពីតាមបណ្ដារាជធានី-ខេត្តមួយចំនួន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


