Connect with us

ព័ត៌មានជាតិ

សម្តេចតេជោអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហការជាមួយតុលាការរៀបចំកន្លែងកាត់ទោសអ្នកល្មើសចត្តាឡីស័ក

បានផុស

នៅ

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវដល់លោកកើតរឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការសហការជាមួយតុលាការដើម្បីរៀបចំទីកន្លែងសម្រាប់កាត់ទោសដល់អ្នកដែលល្មើសនឹងការធ្វើចត្តាឡីស័ក។

តាមរយៈសេចក្តីថ្លែងការណ៍ពិសេសនៅព្រឹកនេះ សម្តេចតេជោបានមានប្រសាសន៍ថា៖ «យើងត្រូវអនុវត្តការធ្វើចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ហើយស្នើឲ្យឯកឧត្តកើតរឹទ្ធត្រូវធ្វើការជាមួយតុលារដើម្បីរៀបចំទីកន្លែងសម្រាប់កាត់ទោសអ្នកដេលល្មើសសនឹងការធ្វើចត្តាឡីស័ក»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានបន្តថា៖ «កុំឲ្យគេថាយើងបង្កើតច្បាប់ហើយគ្រាន់តែជាការគម្រាម។ ដូចនេះអ្នកដែលល្មើសត្រូវតែយកទៅកាត់ទោសភ្លាមទៅតាមច្បាប់ហើយបើមានចម្លងជំងឺកូវីដ១៩ទៅគេផ្សេងតទៀត្រូវអវត្តទៅតាមទោសដែលមានចែងក្នុងច្បាប់ផងដែរ»។

យ៉ាងណាក៏ដោយ សម្តេចបានស្នើឲ្យតុលាការត្រូវមានសម្លៀកបំពាក់ពេទ្យសម្រាប់ការពារនៅពេលកាត់ទោសអ្នកដែលល្មើសដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។ សម្តេចបានបន្ថែមថា ការឆ្លងកន្លងមកនេះដោយសារយើងមិនបានអនុវត្តអភិបាលកិច្ចបានល្អដូចជាមានការធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ មានបើកការ៉ាអូខេដោយរដ្ឋអំណាចមិនបានដឹងជាដើមទើបបណ្តាលឲ្យមានហានិភ័យ។ ចាប់ពីពេលនេះត្រូវពង្រឹកការធ្វើចត្តាឡីស័ក ការពាក់ម៉ាស និងការអនុវត្តច្បាប់ឲ្យបានតឹងរឹងជាទីបំផុត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម