នយោបាយ
ទទួលស្គាល់គណបក្សចំនួន៤ ដើម្បីចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុងបូកគោ
គណបក្សនយោបាយចំនួន៤ នឹងចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នាល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ។
បើតាម គ.ជ.បនៅថ្ងៃនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដូច្នេះគណបក្សនយោបាយ ដែលនឹងចូលរួមប្រកួតប្រជែងសរុបមានចំនួន៤ គណបក្ស។
គណបក្សនយោបាយចំនួន៤ នោះរួមមាន ទី១. គណបក្សប្រជាជនកម្ពុជា បេក្ខជនពេញសិទ្ធិ១៣នាក់ បេក្ខជនបម្រុងចំនួន១៥សរុបចំនួន២៨ នាក់។ ទី២. គណបក្សសញ្ជាតិកម្ពុជាដាក់ប្រជាជនពេញសិទ្ធិចំនួន១៣ បេក្ខជនបម្រុងចំនួន១៥សរុបចំនួន២៨។
ទី៣.គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣បេក្ខជនបម្រុងចំនួន ១៣សរុបចំនួន២៦។
ទី៤.គណបក្សហ៊្វុនស៊ិនប៉ិចដាក់បេក្ខជនសរុបចំនួន ១៣បេក្ខជនបម្រុងចំនួន ១៣ សរុបចំនួន២៦។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា បន្ទាប់ពីសម្រេចទទួល ស្គាល់ជាផ្លូវការ នូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត នឹងរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ដើម្បីរៀបចំការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


