នយោបាយ
ដល់ពេលផុតកំណត់ មាន២នាក់ប៉ុណ្ណោះ បានដាក់ពាក្យជាបេក្ខជនប្រធាន គ.ជ.ប
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានថ្លែងប្រាប់កម្ពុជាថ្មី នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះថា រហូតមកដល់ល្ងាចនេះ ដែលជាពេលវេលាផុតកំណត់ នៃការដាក់ ពាក្យជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមាន២នាក់ប៉ុណ្ណោះបានដាក់ពាក្យ។
លោកបញ្ជាក់ថា “បាន២នាក់ មកយកពាក្យបាន៤នាក់ ដាក់បាន២នាក់។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សានៅថ្ងៃទី១៥ ខែមិថុនា”។
សូមបញ្ជាក់ថា ការទទួលពាក្យឈរ ឈ្មោះជាបេក្ខជនប្រធាន គ.ជ.ប បានចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដោយបញ្ចប់នៅវេលាម៉ោង៥និង៣០នាទីល្ងាច។
លោក ស៊ិក ប៊ុនហុក បានសម្រេចលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសាតែបញ្ហាសុខភាព ហើយលោកបានដាក់ ពាក្យទៅកាន់រដ្ឋសភា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានលើកយកមកប្រជុំពិភាក្សា និងអនុម័ត យល់ព្រមតាមសំណើផងដែរ។
លោក ឡេង ប៉េងឡុង ធ្លាប់បានបញ្ជាក់ថា ការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានពីរដំណាក់កាល គឺអ្នកដែលត្រូវតាមលក្ខខណ្ឌច្បាប់ ទើបអនុញ្ញាតឲ្យដាក់ពាក្យឈរឈ្មោះបាន ហើយនៅក្នុងមាត្រា៥បានបញ្ជាក់ថា អ្នកដាក់ពាក្យជាបេក្ខជន គឺជាជនជាតិខ្មែរ មានអាយុ ប្រមាណ៤៥ ឆ្នាំឡើង និងមិនមានគ្រួសារពាក់ព័ន្ធទៅនឹងប្រធាន ឬអនុប្រធានគណបក្សនយោបាយណាមួយ និងមិនជាប់ចោទពីបទឧក្រិដ្ឋកម្មណាមួយជាដើម។
លោក ឡេង ប៉េងឡុង ពន្យល់ថា ការជ្រើសរើសបេក្ខជននេះ មានចំនួន៥ថ្ងៃ ហើយនៅពេលបានឈ្មោះបេក្ខជនរួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា (គណបក្សដែលស្នើបេក្ខជន ស៊ិក ប៊ុនហុក) ដើម្បីពិនិត្យមើលលក្ខណៈបេក្ខជន ដែលបានដាក់ពាក្យទាំងនោះ ថាតើត្រូវជ្រើសរើសយកមួយណា ហើយការសម្រុះសម្រួលជាមួយគណបក្សប្រជាជនកម្ពុជានេះត្រូវប្រើរយៈពេល៣ថ្ងៃទៀត។
លោក ឡេង ប៉េងឡុង បញ្ជាក់ទៀតថា ក្រោយពីសម្របសម្រួលបានហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងអនុម័តបេក្ខជន ។ បន្ទាប់ពីគណៈអចិន្ត្រៃយ៍រដ្ឋសភាអនុម័តបេក្ខជនរួចហើយ ទើបបញ្ជូនទៅសុំការអនុម័ត និងទុកចិត្តពីសម័យប្រជុំរដ្ឋសភាពេញអង្គ។ នៅពេលទទួលបានការទុកចិត្តហើយ រដ្ឋសភា នឹងស្នើសុំឲ្យព្រះមហាក្សត្រ ធ្វើការតែងតាំងបេក្ខជនរូបនោះ ហើយស្បថចូលកាន់តំណែងតែម្ដង។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ដែរថា បេក្ខជនដែលចូលទៅធ្វើជាប្រធាន គ.ជ.ប នោះ គាត់លែងជាសមាជិកគណបក្សណាទៀតហើយ គឺគាត់លាលែងចេញពីសមាជិកគណបក្សរបស់គាត់ដែលធ្លាប់មាន៕
ដោយ ៖ កោះកែវ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៣ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រឹកនេះ នាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត