Connect with us

នយោបាយ

ខែ​១០ ឬ​ខែ​១១ ខាងមុខ កូនស្រី​លោក កឹម សុខា អាច​នឹង​សុំទោស​សម្តេច ហ៊ុន សែន ហើយ​បើក​គណបក្ស​ថ្មី​មួយទៀត

បានផុស

នៅ

អតីត​មនុស្ស​ស្និទ្ធ​ជាមួយ​លោក កឹម សុខា បាន​បង្ហើប​ថា នៅ​ខែតុលា ឬ​ខែវិច្ឆិកា ខាងមុខ កូនស្រី​លោក កឹម សុខា គឺ​អ្នកនាង កឹម មនោ​វិទ្យា អាច​នឹង​សុំទោស​សម្តេច ហ៊ុន សែន ចំពោះ​អ្វីដែល​អ្នកនាង​បានធ្វើ​សកម្មភាព​បំពាន​បម្រាម​តុលាការ​កំពូល ដែល​បាន​ហាមឃាត់ ហើយ​នៅពេល​វិល​ចូល​ប្រទេស​វិញ នឹង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ រួច​បង្កើត​គណបក្ស​ថ្មី​មួយទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើកឡើង​របស់​អតីត​មនុស្ស​ស្និទ្ធ​ជាមួយ​លោក កឹម សុខា នេះ​បាន​ធ្វើឡើង​ក្រោយពី​មើលឃើញថា នៅពេល​ខាងមុខនេះ អាចមាន​ចរន្ត​នយោបាយ​ថ្មីៗ​ទៀត ចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដឹកនាំ ឬ​បង្កើត​បក្សនយោបាយ​ថ្មី​បន្ថែមទៀត ដោយ​មិន​ដេកចាំ ឬ​សង្ឃឹមលើ​ការ​រស់​ឡើងវិញ នៃ​អតីត​គណបក្ស​របស់ខ្លួន​ឡើយ​។

លោក ផាន់ ច័ន្ទ​ស័ក្តិ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អតីត​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ហើយ​ដែល​ទើប​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​កាលពី​ថ្មីៗ​នេះ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា នៅ​ចុងឆ្នាំ​២០២១ និង​ឆ្នាំ​២០២២​ខាងមុខ នឹងមាន​គណបក្សនយោបាយ​ចំនួន​០២​ទៀត​បាន​កើតឡើង​។ លោក​ថា “​ក្នុងអំឡុង​ខែ​១០ ឬ​ខែ​១១ ខាងមុខ​អ្នកនាង កឹម មនោ​វិទ្យា កូនស្រី​លោក កឹម សុខា អាច​នឹង​សុំទោស​សម្តេច ហ៊ុន សែន ដែល​អ្នកនាង​បានធ្វើ​សកម្មភាព​ការទូត​នយោបាយ​បំពាន​បម្រាម ដែល​សាលដីកា​តុលាការ​កំពូល​បាន​ហាមឃាត់ និង​វិល​ចូល​ប្រទេស ហើយ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​បង្កើត​គណបក្ស​ថ្មី​មួយទៀត​”​។

លោក ផាន់ ច័ន្ទ​ស័ក្តិ អះអាងថា “​ជម្រើស​អ្នកនាង កឹម មនោ​វិទ្យា មានតែ​មួយ បើ​ចង់​វិល​ចូល​ប្រទេស​វិញ ទាល់តែ​សុំទោស​សម្តេច ហ៊ុន សែន ព្រោះ​អ្នកនាង​បាន​ល្មើស និង​បម្រាម ហាមឃាត់ នៃ​សាលដីកា​តុលា​ការ​កំពូល ធ្វើ​សកម្មភាព​នយោបាយ ជាមួយ​បរទេស​ក្នុងពេល​ហាមឃាត់​សិទ្ធិ​”​។​

​ដោយឡែក​ចំពោះ​ការ​អះអាងថា នឹងមាន​គណបក្សនយោបាយ​ចំនួន​២​ទៀត​កើតឡើង​នោះ លោក ផាន់ ច័ន្ទ​ស័ក្តិ បញ្ជាក់ថា នៅ​មិនទាន់​បង្ហើប​ឲ្យ​ដឹង​នៅឡើយ​ទេ តែ​អាច​នឹង​ង​មាន បើសិន​អ្នកនាង កឹម មនោ​វិទ្យា បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​។

បើ​តាម​លោក ផាន់ ច័ន្ទ​ស័ក្តិ លោក សុន ឆ័យ ក៏​នឹង​បង្កើត​បក្សនយោបាយ​ថ្មី​មួយ​ដែរ ហើយ​គណបក្ស​បេះដូង​ជាតិ មិនមែន​ដឹកនាំ​ដោយ​លោក ថាច់ សេដ្ឋា នោះទេ គឺ​ដឹកនាំ​ដោយ​លោក គួ​យ ប៊ុន​រឿន អតីត​អនុប្រធាន គ​.​ជ​.​ប និង​ត្រូវជា​ប្អូនថ្លៃ​លោក អេង ឆៃ​អាង​។​

សូម​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​អតីតមន្ត្រី​ជាន់ខ្ពស់ ក៏ដូចជា​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៤​នាក់​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​ឲ្យ​ធ្វើ​នយោបាយ​ឡើងវិញ ក្រោយពី​អ្នក​ទាំងនោះ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បានសម្រេច​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

​ជាមួយគ្នា​នោះ មាន​គណបក្ស​នយោបាយ​ចំនួន​៦​ហើយ ដែល​បាន​បង្កើតឡើង​ដោយ​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្សប្រឆាំង ដែល​ក្នុងនោះ រួមមាន គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក គង់ មូ​នី​កា កូនប្រុស​របស់លោក គង់ គាំ​, គណបក្ស​ខ្មែរ​អភិរក្ស របស់លោក រៀល ខេមរិន្ទ​, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា​, គណបក្ស​កំណែទម្រង់​កម្ពុជា របស់លោក ប៉ុល ហំ​ម និង​លោក អ៊ូ ច័ន្ទ​រ័ត្ន​, គណបក្ស​បេះដូង​ជាតិ ដែល​ត្រូវបាន​គេ​អះអាងថា ជា​របស់លោក ថាច់ សេដ្ឋា និង​គណបក្ស​កម្ពុជា​និយម នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

រដ្ឋមន្ត្រីការងារ ជំរុញសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ចូលរួមប្រកួតកម្មវិធីសហគ្រាសមួយជា សហគមន៍សុខសាន្តមួយ

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រុងកែបទទួលបានជយលាភីទីក្រុងស្អាតអាស៊ាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប៉ាគីស្ថាន ​ចោទ​ ឥណ្ឌា​ ​សម្លាប់ពលរដ្ឋខ្លួន​ក្រៅ​ប្រព័ន្ធ​តុលាការ​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក លី ធុជ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ១ ម៉ោង មុន

ម្ចាស់ដី​ស្របច្បាប់​ស្នើ​អាជ្ញាធរស្រុកកណ្តាលស្ទឹង​បង្ក្រាប​ក្រុម​អណាធិបតេយ្យ​ចាប់​ដី​សង់​រោង​លើ​ដីមាន​ម្ចាស់

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម