Connect with us

នយោបាយ

លោក កឹម សុខា ថា នៅ​តែ​មាន​ការ​យក​ឈ្មោះ និង​រូបភាព​របស់លោក ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ

បានផុស

នៅ

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ចោទ​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​នោះ​បាន​អះអាង​ថា រហូតមកដល់​ពេលនេះ នៅតែមាន​បុគ្គល និង​ក្រុម​អ្នកនយោបាយ​មួយចំនួន តែ​យកឈ្មោះ និង​រូបភាព​របស់​លោក ទៅ​ធ្វើ​សកម្មភាព ដើម្បី​ផលប្រយោជន៍ និង​មហិច្ឆតា​របស់​ពួកគេ បើទោះបីជា​លោក​ធ្លាប់បាន​បញ្ជាក់​ជាច្រើនលើក​រួចមកហើយ​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញមុខ​មក​បញ្ជា​ក់​បែបនេះ ត្រូវបាន​លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​ក្រុម​មេធាវី​ការពារ​ក្តី​របស់លោក​បានចេញ​សេចក្តី​ថ្លែង​ការ​ណ៏​ជារឿយៗ​កន្លងមក ប្រាប់​កុំ​ឲ្យ​យកឈ្មោះ​លោក កឹម សុខា ទៅ​ភ្ជាប់​ជាមួយ​ក្រុម បក្សពួក ឬ​ចលនានយោបាយ​របស់ខ្លួន ហើយ​ត្រូវមាន​ភាពក្លាហាន​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែកញ្ញា ឆ្នាំ​២០២១ ម្សិលមិញ លោក កឹម សុខា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ដោយ​សង្កេតឃើញថា មាន​បុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយ​ខ្លះ​នៅតែ​យកឈ្មោះ និង​រូបភាព​ខ្ញុំ​ទៅ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​សកម្មភាព​ដើម្បី​បម្រើ​ផលប្រយោជន៍ និង​ម​ហិ​ច្ឆតា​របស់​ពួកគេ​”។

លោក​បញ្ជាក់​ថា សេចក្តីថ្លែងការណ៍ ឬ​សេចក្តី​ប្រកាស​របស់​សហ​មេធាវី ដែល​ជា​តំណាង​ស្របច្បាប់​របស់លោក​កន្ល​ង​មក គឺ​ធ្វើ​ក្នុងនាម និង​ជា​ឆន្ទៈ​របស់លោក​។

មក​ដល់​ពេលនេះ នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញ​ប្រតិកម្ម​ចំពោះ​ការ​លើកឡើង​របស់​លោក កឹម សុខា នៅឡើយ​ទេ ខណៈ​ដែល​គេ​ដឹងថា មាន​អតីត​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ហើយ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​ចេញទៅ​បង្កើត​គណបក្ស​ថ្មីៗ ហើយ​បើ​គិត​មកដល់ពេលនេះ មាន​គណបក្សនយោបាយ​ចំនួន​៦ ដែល​បាន​បង្កើតឡើង​ដោយ​អតីតមន្ត្រី​គណបក្សប្រឆាំង រួមមាន គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក គង់ មូ​នី​កា កូនប្រុស​របស់លោក គង់ គាំ​, គណបក្ស​ខ្មែរ​អភិរក្ស របស់​លោក រៀល ខេមរិន្ទ​, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា​, គណបក្ស​កំណែទម្រង់​កម្ពុជា របស់លោក ប៉ុល ហំ​ម និង​លោក អ៊ូ ច័ន្ទ​រ័ត្ន​, គណបក្ស​បេះដូង​ជាតិ ដែល​ត្រូវ​បាន​គេ​អះអាងថា ជា​របស់លោក ថាច់ សេដ្ឋា និង​គណបក្ស​កម្ពុជា​និយម​។

លោកស្រី ម៉េង សុភា​រី ដែល​ជា​មេធាវី​ម្នាក់​ក្នុងចំណោម​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា មាន​អះអាង​ដែរ​ថា សារ​ដែល​លោក កឹម សុខា បង្ហោះ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​នេះ និង​ចេញ​សេចក្តីថ្លែងការណ៍​របស់​សហ​មេធាវី ដែល​ចេញផ្សាយ​ជា​សាធារណៈ​កន្លងមក បង្ហាញ​ទៅ​សាធារណជន​កុំឱ្យ​មានការ​ភាន់ច្រឡំ​ថា លោក កឹម សុខា ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ឬ​ក្រុម​ណាមួយ​ដែល​ចេញទៅ​បង្កើត​ចលនា ឬ​គណបក្សនយោបាយ​ផ្សេងៗ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៦ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង៤៩ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ២ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម