Connect with us

នយោបាយ

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

បានផុស

នៅ

លោក ចាប ញ៉ាលីវុធ ក្នុងនាមប្រធានស្ដីទី គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញលិខិតបដិសេធ ស្ដីពី ការបញ្ចប់​សមា​ជិកភាព ពីគណបក្សហ្វ៊ុនស៊ិនប៉ិច នូវថ្នាក់ដឹកនាំចំនួន ៣រូប។

លិខិតបដិសេធ របស់លោក ចាប ញ៉ាលីវុធ ដែលត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យដឹងថា គណបក្សហ្វ៊ុនស៊ិនប៉ិច សូមធ្វើការច្រានចោល និងចាត់ទុកជាមោឃៈ នូវសេចក្ដីសម្រេចលេខ ២១៤/២១ ហសប ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ព្រោះសេចក្ដីសម្រេចនេះ មិនត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល ដោយអត្តនោម័ត ប្រើ​ប្រាស់ ព្រះហស្ថលេខាសម្ដេចព្រះប្រធាន និងត្រាគណបក្ស ដោយគ្មានការឯកភាពពីសម្ដេចក្រុមព្រះ ព្រះប្រធាន​គណបក្ស ហើយសម្រេចនេះជាការបំពានយ៉ាងធ្ងន់ធ្ងរ ដល់លក្ខន្ដិកៈគណបក្សហ្វ៊ុនស៊ិនប៉ិច ជំពូកទី ៦ ប្រការ ២៤។

គួររំលឹកថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ មានការផ្សព្វផ្សាយនូវសេចក្ដីសម្រេច ស្ដីពី ការបញ្ចប់សមាជិកភាពពីគ​ណបក្សហ្វ៊ុនស៊ិនប៉ិច។ សេចក្ដីសម្រេច​ ដែលចុះហត្ថលេខាដោយសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ចប់សមាជិកភាព ពីគណបក្សហ្វ៊ុនស៊ិនប៉ិច នូវសហជីវិន ដូចជា៖

១. សហជីវិន ហេង ចាន់ថា

២. សហជីវិន សាយ ហាក់

៣. សហជីវិន ផាន់ សិទ្ធី៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក ស ថេត ណែនាំដល់ស្នងការរាជធានី-ខេត្ត បន្ដទប់ស្កាត់ឧក្រិដ្ឋកម្មគ្រប់ប្រភេទកុំឱ្យកើតមាននៅកម្ពុជា

ព័ត៌មានជាតិ១៤ នាទី មុន

អភិបាលស្រុកទឹកឈូ ចុះពិនិត្យទីតាំងទិញដីបន្ថែម ដើម្បីកសាងកុដិ ប្រគេនជូន កូននេន លៀង សីហា

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

លោក ពូទីន៖ យន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែន ត្រូវបាញ់ទម្លាក់ដោយមីស៊ីលផលិតនៅអាមេរិក

ព័ត៌មានជាតិ៣២ នាទី មុន

រដ្ឋមន្ត្រីអប់រំ៖ ការអនុវត្តស្តង់ដាសាលារៀនគំរូដើម្បីពង្រឹងចំណេះដឹង និងសីលធម៌សិស្ស

សន្តិសុខសង្គម៣៨ នាទី មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម