Connect with us

នយោបាយ

តើមានមូលហេតុអ្វី រារាំងដល់ការយាងត្រឡប់ របស់សម្ដេចក្រុមព្រះ មកកាន់​ប្រទេស​កម្ពុជាវិញ?

បានផុស

នៅ

ស្ថានភាពព្រះសុខភាព របស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មកដល់​ពេល​នេះ មានភាពកាន់តែល្អប្រសើរឡើងច្រើនហើយ។ ក៏ប៉ុន្តែសម្ដេចក្រុមព្រះ នៅមិនទាន់អាចយាងវិលត្រឡប់ពី​ប្រទេសបារាំង មក​កាន់ប្រទេសកម្ពុជាវិញនៅឡើយទេ ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិទី៥ នៅ​សល់មិនដល់ ១ឆ្នាំទៀតនោះទេ។ តើមានមូលហេតុអ្វី បានជាសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ មិនទាន់អាចវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ក្នុងពេលនេះបាន? ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក ឃួន សុភ័ក្រ អ្នកសារព័ត៌មានកម្ពុជាថ្មី ជាមួយលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាថ្មី៖ លោក ញឿន រ៉ាដែន តើមកដល់ពេលនេះ ស្ថានភាពព្រះសុខភាពរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានភាពល្អប្រសើរឡើងវិញ បែបណាហើយបាទ?

លោក ញឿន រ៉ាដែន៖ ទាក់ទងទៅនឹងបញ្ហាសុខភាព របស់ព្រះអង្គ គឺលោកមានសុខភាពល្អប្រសើរហើយ គឺយើង​គាល់លោក តាមរយៈវីដេអូខុនហ្វើរ៉េន កាលព្រលប់ពីថ្ងៃទី២៤ហ្នឹង យើងបានទូលថ្វាយ ហើយនិងបាន​ឃើញព្រះ​ភ័ក្ត្រលោកដោយផ្ទាល់ តាមរយៈវីដេអូខុនហ្វើរ៉េន តាមរយៈព្រះអង្គម្ចាស់ នរោត្តម ចក្ត្រាវុធ ដែលជាបុត្ររបស់លោក ហើយជាអនុប្រធានគណបក្ស លោកនៅទីនោះដែរ ជាមួយព្រះមាតាលោកបាទ។

កម្ពុជាថ្មី៖ តើបច្ចុប្បន្ននេះ សម្ដេចក្រុមព្រះ កំពុងគង់នៅទីណាដែរ ហើយមានមើលថែដិតដល់ដែរឬទេ?

លោក ញឿន រ៉ាដែន៖ សព្វថ្ងៃនេះ សម្ដេចក្រុមព្រះ លោកគង់នៅប្រទេសបារាំង ហើយមានបុត្រាលោក ព្រះអង្គ​ម្ចា​ស់ នរោត្ត ចក្ត្រាវុធ លោកមើលផ្ទាល់ ហើយនិងព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​រី ដែលកំពុងមើលថែយ៉ាងយកចិត្ត​ទុក​ដាក់ នៅព្រះ​តំណាក់លោកផ្ទាល់តែម្ដង។

កម្ពុជាថ្មី៖ ថ្មីៗនេះ មានព័ត៌មានផ្សាយថា សម្តេចក្រុមព្រះ ត្រូវបានយាងឲ្យទៅគង់ក្នុងមណ្ឌលចាស់ជរាមួយកន្លែង ដោយគ្មានអ្នកមើលថែ នៅប្រទេសបារាំង។ តើជាព័ត៌មានពិតដែរឬទេ លោក រ៉ាដែន?

លោក ញឿន រ៉ាដែន៖ ពាក់ព័ន្ធនឹងបញ្ហាការផ្សព្វផ្សាយ ដោយគ្មានប្រភពច្បាស់លាស់ហ្នឹង គឺគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានប្រតិកម្ម ជាពិសេសគឺក្រុមគ្រួសារលោកតែម្ដង ហើយទាក់ទងនឹងអ្នកបង្ហោះហ្នឹង គឺយើងបានធ្វើការណែនាំ​ហើយ រកប្រភពឃើញហើយ ហើយមែនទែនទៅគឺព្រះអង្គ លោកគង់នៅតំណាក់ មានការថែទាំពីក្រុមគ្រួសារ​លោក​ច្បាស់លាស់ហើយ លោកជាព្រះញាត្តិវង្សសានុវង្សផង គឺអត់អាចបណ្ដោយទៅដាក់​ នៅមណ្ឌលចាស់ជរា ដូចអ្វីដែ​ល​គេបានលើកឡើងនោះទេបាទ។

កម្ពុជាថ្មី៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ នឹងជិតឈានចូលមកដល់ហើយ។ តើសម្ដេច​ក្រុមព្រះ នឹងយាងត្រឡប់មកកាន់មាតុប្រទេសនៅពេលណាដែរ?

លោក ញឿន រ៉ាដែន៖ ទៅតាមគម្រោងអ្វីដែលសម្ដេចក្រុមព្រះ ជាពិសេសថ្នាក់ដឹកនាំ បានសម្រេចក្នុងវីដេអូខុន​ហ្វើរ៉េន ជាពិសេសមានបុត្រាលោកផ្ទាល់ ហើយនិងព្រះម្ចាស់ក្សត្រី​យ៍​ គឺព្រះមានគម្រោងនិវត្តន៍ ឲ្យបានឆាប់ចូលរួម នៅក្នុងការបោះឆ្នោត ដែលប្រព្រឹត្តទៅនៅឆ្នាំ២០២២​ ខាងមុខនេះ ជាពិសេសការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់នេះ។ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងយាងនិវត្តន៍ឲ្យបាន មុនពេលការបោះឆ្នោត ហើយជា​ពិសេសដើម្បីរៀបចំកម្លាំងគាំទ្រ ជាពិសេសការដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ឲ្យមានភាពល្អប្រសើរឡើងវិញ។

កម្ពុជាថ្មី៖ តើមានមូលហេតុអ្វី ដែលរារាំងដល់ការយាងត្រឡប់ របស់សម្ដេចក្រុមព្រះ មកកាន់​ប្រទេស​កម្ពុជាវិញនោះ?

លោក ញឿន រ៉ាដែន៖ កន្លងដោយសារតែបញ្ហាស្ថានភាពកូវីដ មិនអំណោយផល ត្រូវការធ្វើចត្តាឡីស័ក ជាពិសេស​យើងដឹងហើយថា លោកជាប់ជំងឺពីមុនមកហ្នឹងបានល្អប្រសើរ ប៉ុន្តែក្រុមគ្រូពេទ្យ គាត់ណែនាំជាពិសេសសុវត្ថិភាព ក្នុងការធ្វើដំណើរតែម្ដង គឺតាមរយៈទីន័ងយន្តហោះអីហ្នឹង យើងត្រូវពិនិត្យពិចៃ កុំឲ្យមានការឆ្លង កាលណាតែឆ្លង​ទៅលោកមានព្រះជន្មច្រើនដែរ ហើយដល់ពេលអញ្ចឹងវាពិបាក។ យើងដឹងហើថា ស្ថានភាពកូវីដមួយរយៈនេះ គឺ​មាន​សភាពធ្ងន់ធ្ងរដែរ ដែលពិបាកក្នុងការស្វែងរកនូវមធ្យោបាយ ប៉ុន្តែប្រសិនបើស្ថានភាពកូវីដ វាល្អប្រសើរទៅ យើងនឹងរៀបចំព្រះទីន័ង ជាពិសេសការយាងរបស់លោកតាមយន្ដហោះនោះ គឺល្អ ព្រះអង្គនឹងយាងមកឆាប់ៗ នេះ។ នេះជាបញ្ហាចម្បង ដែលយើងត្រូវគិតគូថ្វាយលោកដែរបាទ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម