Connect with us

នយោបាយ

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

បានផុស

នៅ

អតីត​មេដឹកនាំ នៃ​អតីត​គណបក្សប្រឆាំង លោក កឹម សុខា ដែល​កំពុង​កំពុង​រង​ការចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​នោះ បាន​អះអាងថា ក្នុង​រដូវ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​បន្ត​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​យើងទាំងអស់គ្នា​ត្រូវតែ​អនុវត្តន៍​នូវ​វិធានការ​សុខាភិបាល​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ ដោយ​ប្រុង​ប្រ​យ័ត្ន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់​លោក កឹម សុខា បានធ្វើ​ឡើង​ខណៈ​លោក និង​ភរិយា ព្រមទាំង​សហការី បាន​យក​ចង្ហាន់ ទេយ្យទាន និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​មួយ​ចំនួន ក្នុង​ខេត្ត​កំពង់ចាម ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​៧ នា​ថ្ងៃ​អង្គារ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

​លោក កឹម សុខា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ក្នុង​រដូវ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​យើង​ទាំងអស់គ្នា​ត្រូវតែ អនុវត្តន៍​នូវ​វិធានការ​សុខាភិបាល​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ ដោយ​ប្រុង​ប្រ​យ​ត្ន័​។ ដូច្នេះ​ហើយ​ទើប​យើងខ្ញុំ​មិន​អាច​ចូល​ទៅ​ក្រាប​ថ្វាយ​ព្រះប​ង្គំ​ព្រះពុទ្ធ​បដិមាករ និង​ព្រះសង្ឃ​ក្នុង​វត្ត​អារាម​ផ្ទាល់ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​នោះ​ទេ ក៏ប៉ុន្តែ​យើងខ្ញុំ​បាន​យក​ចង្ហាន់ ទេយ្យទាន និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​នៅ​ត្រឹមតែ​ខ្លោង​ទ្វារវត្ត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន ដែល​បាន​ចាក​ឋាន​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង​ដែលមាន​ជា​យូរលង់​ណាស់​មក​ហើយ​”​។​

​បើតាម​លោក កឹម សុខា បុណ្យ​ក៏​មិន​ភ្លេច ទាន​ក៏​មិន​ភ្លេច កូ​វីដ​-១៩ ក៏​មិន​ភ្លេច ជាតិ​ក៏​រឹតតែ​មិន​ភ្លេច ទោះបី​មិនមាន​សិទ្ធិសេរីភាព​ពេញលេញ​ក្តី​។ សូម​បងប្អូន​ជនរួមជាតិ កុំ​ភ្លេច​ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩​ទាំងអស់​គ្នា​។​

​សូមបញ្ជាក់ថា លោក​កឹម សុខា ត្រូវ​បាន​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​២ ឈាន​ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​ក្បត់ជាតិ ក្រោយពី​បែកធ្លាយ​វីដេអូ​មួយ ហើយ​រហូតមក​ដល់ពេលនេះ គឺមាន​រយៈពេល​៤​ឆ្នាំ តែ​សំណុំ​រឿង​នេះ​នៅតែ​មិនទាន់​បញ្ចប់​នៅឡើយ​។​

​ក្រោយ​ជាប់ពន្ធនាគារ​បាន​ប្រមាណ​១​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ត្រឡប់​ទៅ​រស់នៅ​ជួបជុំ​គ្រួសារ​នៅ​រាជធានី​ភ្នំពេញ​វិញ ដោយ​ឲ្យ​ស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើលរ​បស់​តុលាការ ហើយ​រហូតដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​លោក កឹម សុខា អាចធ្វើ​ដំណើរ​ទៅកាន់​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា តែ​ហាមឃាត់​ចេញទៅ​ក្រៅប្រទេស និង​ធ្វើ​សកម្មភាព​នយោបាយ​។​

​មកដល់​ខែមករា ឆ្នាំ​២០២០ តុលាការ​ភ្នំពេញ បាន​ចាប់ផ្តើម​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក កឹម សុខា ប៉ុន្តែ​សវនាការ​នេះ​ត្រូវបាន​ផ្អាក​ទៅវិញ ដោយសារ​តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម