នយោបាយ
បក្សនយោបាយ ២ បានផ្ទេរសិទ្ធិឲ្យតំណាងចុះហត្ថលេខា លើពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ
គណបក្សនយោបាយចំនួន ២ហើយ ដែលបានជូនដំណឹងដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) អំពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយ ជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំ ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះថា គណបក្សនយោបាយទាំង ២ដែលបានជូនដំណឹងដល់គ.ជ.បនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា។ លោកថា គណបក្សនយោបាយ អាចធ្វើប្រតិភូកម្មហត្ថលេខា ឲ្យទៅមន្ត្រីគណបក្សនយោបាយថ្នាក់រាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ ដើម្បីចុះហត្ថលេខាតំណាងឲ្យគណបក្សនយោបាយ។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា «អញ្ចឹងវាមានសារៈប្រយោជន៍សំខាន់ ត្រង់ថា ការចាត់តាំងភ្នាក់ងារគណបក្សនយោបាយនៅតាមឃុំ-សង្កាត់នីមួយៗ គឺអាស្រ័យទៅលើការពិនិត្យមើលអំពីសមាសភាព ហើយពិសេសគឺដោយសារភ្នាក់ងារគណបក្សនយោបាយ គឺតម្រូវឲ្យចាត់ភ្នាក់ងារដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតនៅឃុំ-សង្កាត់ អញ្ចឹងក្របខណ្ឌនៃការពិនិត្យមើលដែលល្អិតល្អន់ ហើយច្បាស់លាស់ជាងគេ គឺមន្ត្រីគណបក្សនៅតាមក្រុង ស្រុក ខណ្ឌហ្នឹងឯង ទើបមានលក្ខណៈច្បាស់លាស់ជាង»។
តាមលោក សោម សូរីដា ការចាត់តាំងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ គឺភាគច្រើនគណបក្សនយោបាយ បានផ្ទេរ និងផ្ទេរសិទ្ធិចុះហត្ថលេខាតំណាង ឲ្យគណបក្សនៅថ្នាក់ក្រុង ស្រុក ខណ្ឌ។ យ៉ាងណាក៏ដោយ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងត្រូវចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែតុលាខាងមុខនេះ។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញានេះ មានអ្នកសង្កេតការណ៍ជាតិ មកពីអង្គការសមាគមចំនួន ៦០៤នាក់ហើយ ត្រូវបានគណៈកម្មាធិជាតិរៀបចំការបោះឆ្នោត អនុញ្ញាតឲ្យចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


