Connect with us

នយោបាយ

គណបក្សនយោបាយ គាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេច តេជោ ហ៊ុន សែន ក្នុងការកំណត់ថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ

បានផុស

នៅ

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់ ដើម្បីកំណត់ឲ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយរួចមក, ស្ថាប័នរាជរដ្ឋាភិបាល​ទាំង​ថ្នាក់​​ជាតិ និងថ្នាក់ក្រោមជាតិ កងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងប្រជាពលរដ្ឋ បានប្រកាសគាំទ្រនូវ​គំនិត​ផ្ដួចផ្ដើម របស់សម្ដេចតេជោខាងលើនេះ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សនយោបាយ ទាំងនៅក្នុងរាជរដ្ឋាភិបាល និងក្រៅរាជរដ្ឋាភិបាល ក៏បានប្រកាសគាំទ្រ​ ហើយថែមទាំងជំរុញឲ្យពន្លឿនការបង្កើតច្បាប់នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានចេញ សេចក្ដីថ្លែងការណ៍ បដិសេធយ៉ាងដាច់អហង្ការនូវព័ត៌មាន ដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌បំផុត ចំពោះ សម្ដេចតេជោ ហ៊ុន សែន ថាបានទិញសញ្ជាតិបរទេស និងលិខិតឆ្លងដែន ពីប្រទេសសាយប្រឹស (Cyprus)។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា​ បានប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកមម្មរដ្ឋធម្មនុញ្ញ ដែលទាក់ទងដល់ការកំណត់ ឲ្យមានសញ្ជាតិខ្មែរតែមួយគត់ ចំពោះថ្នាក់ដឹកនាំជាតិ កាន់តំណែងជា ប្រធានព្រឹទ្ធ សភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

រីឯគណបក្សយុវជនកម្ពុជា ក៏ចេញសេចក្ដីប្រកាសគាំទ្រ ឲ្យមានច្បាប់កំណត់សញ្ជាតិខ្មែរតែមួយគត់ សម្រាប់មេដឹក​នាំ​​​​កំពូល​ជាតិ ដើម្បីបម្រើផលប្រយោជន៍ជាតិខ្មែរយើង។ ជាមួយគ្នានេះ គណបក្សយុវជនកម្ពុជា ក៏បានលើកទឹក និងជំរុញឲ្យរាជរដ្ឋាភិបាល ពន្លឿនការបង្កើតច្បាប់ខាងលើនេះ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

មិនខុសគ្នាដែរ គណបក្សសញ្ជាតិកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រយ៉ាងពេញទំហឹង និងប្រកប​ដោយមនសិការជាតិខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ទាក់ ទង អំពីការកំណត់តួនាទីថ្នាក់ដឹកនាំជាតិ កាន់តំណែងជា ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, ប្រ ធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ជាដាច់ខាត។ ជាមួយគ្នានេះ គណបក្សសញ្ជាតិកម្ពុជា ក៏​បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ កងកម្លាំងប្រដាប់អាវុធ គាំទ្រនូវជំហររបស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទាក់ទងដល់ការកំណត់ ឲ្យមានសញ្ជាតិខ្មែរតែមួយគត់ ចំពោះថ្នាក់ដឹកនាំជាតិ។

ចំណែកឯលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែ​តុលា លោកពេញចិត្តគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដែលឲ្យរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ សិក្សាទៅលើការធ្វើវិសោធនកមម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ឲ្យថ្នាក់កំពូលរបស់ជាតិ ត្រូវមានសញ្ជាតិខ្មែ​រ​តែ​​មួយគត់។ លោក ញឹក ប៊ុនឆៃ មានប្រសាសន៍បន្តថា គំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺពិត​មាន​ស្មារតីជាតិនិយមខ្ពស់ណាស់ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៦ ខែតុលានេះថា ដើម្បីបង្ហាញនូវការស្មោះ​ត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធ​សភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិ​ធម៌សិក្សារៀបចំ ធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម