Connect with us

នយោបាយ

ប្រធានគណបក្ស មានសញ្ជាតិពីរយល់ថា ការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលជាតិ ជារឿងត្រឹមត្រូវ

បានផុស

នៅ

ប្រធានគណបក្សនយោបាយ ដែលមានសញ្ជាតិពីរ បានប្រកាសជាថ្មីទៀត គាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ។ ប្រធានគណបក្សនយោបាយទាំងនោះ យល់ថា ការកំណត់យ៉ាងដូច្នេះ គឺជារឿង​ត្រឹមត្រូវសម្រាប់ជាតិ និងទប់ស្កាត់ការជ្រៀតជ្រែកពីបរទេសផងដែរ។

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលជាមានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរ និង​សញ្ជាតិបារាំង មានប្រសាសន៍នៅថ្ងៃទី១២ ខែតុលានេះថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្ដួចផ្ដើមដោយ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់​ជាតិ គឺជារឿងល្អដែលត្រូវតែធ្វើ ហើយលោកសូមគាំទ្រនូវគំនិតផ្ដួចផ្ដើមនេះ។ លោកថា ការធ្វើវិសោធន​កម្ម​នេះ ក៏អាចទប់ស្កាត់ និងលុបបំបាត់ នូវការញុះញង់ និងការប្រឌិតព័ត៌មានមិនពិត របស់ទណ្ឌិតក្រៅច្បាប់ សម រង្ស៊ី​ ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម សូណង់ដូ មានប្រសាសន៍បន្តថា «ខ្ញុំក៏មានសញ្ជាតិពីរដែរណា៎ ខ្ញុំសញ្ជាតិខ្មែរ សញ្ជាតិបារាំង ទាំងពីរ​ហ្នឹង ប៉ុន្តែខ្ញុំគិតរឿងជាតិ ហើយគិតរឿងជាតិ ក៏យើងដោះស្រាយបញ្ហាជាតិ ហើយសម្ដេចមានចក្ខុវិស័យខ្ពស់ណាស់ អ្វីដែលគិត តាមខ្ញុំសង្កេតឃើញថា សម្ដេចធ្វើត្រូវ ហេតុដូច្នេះបញ្ហាធំបំផុត គឺ សម រង្ស៊ី ហ្នឹងហើយ វាពូកែចាក់រុក​ឆ្កាល និយាយពីនេះ ពីនោះ ហើយឃើញទេ ឥឡូវហ្នឹងអ្នកនយោបាយមួយចំនួន ក៏ដូចជាប្រជាពលរដ្ឋដែរ ដែល​ធ្លាប់​​គាំទ្រ សម រង្ស៊ី ហ្នឹង ឥឡូវឈប់ច្រើនគ្នាណាស់ ហើយឥឡូវហ្នឹងគេគាំទ្រសម្ដេច ហើយមិនត្រឹមតែគាំទ្រសម្ដេចទេ គេប្រកាសថា សម្ដេចជាមនុស្សល្អ សម រង្ស៊ី ជាអ្នកនយោបាយទាល់ច្រក គឺតែផ្ដេសតែផ្ដាស»។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរូបនេះ បានបញ្ជាក់ថា បើសិនជាក្នុងលក្ខខណ្ឌចាំបាច់ណាមួយ ដែល​​តម្រូវ​ឲ្យលោកលាលែងសញ្ជាតិបារាំងនោះ លោកនឹងលាលែងភ្លាម។ ប៉ុន្តែលោកថា ក្នុងមុខតំណែងនៃ​ស្ថាប័ន​កំពូលៗ របស់ជាតិទាំង ៤នោះ លោកមិនមានបំណងប្រាថ្នានោះទេ ដោយលោកថា លោកគ្រាន់តែចង់ឲ្យមានការ​កែប្រែចំណុចខ្វះខាត នៅថ្នាក់ក្រោមជាតិតែប៉ុណ្ណោះ។

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរដែរ គឺសញ្ជាតិខ្មែរ និងសញ្ជាតិហូ​ឡង់ បានឲ្យដឹងតាមប្រព័ន្ធតេលេក្រាមថា ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់កំពូលរបស់ជាតិទាំង ៤នេះ លោកស្រីយល់ឃើញថា ជារឿងត្រឹមត្រូវសម្រាប់ជាតិយើងទៅអនាគត ដើម្បីការពារកុំឲ្យបរទេសជ្រៀតជ្រែក ចូលមកដឹកនាំជាតិយើង។

នៅពេលសួរថាតើ ប្រសិនបើជាក្នុងលក្ខខណ្ឌណាមួយ ដែលតម្រូវឲ្យលោកស្រី លាលែងពីសញ្ជាតិមួយ តើលោកស្រី អាចនឹងលាលែងដែរឬទេ? លោកស្រី ពោធិតី សាវត្ថី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងលក្ខខណ្ឌនេះ ដើម្បីបុព្វហេតុជាតិរបស់យើង នាងខ្ញុំអាចលាលែង ដោយគ្មានស្ទាក់ស្ទើចិត្តឡើយ»។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៦ ខែតុលានេះថា ដើម្បីបង្ហាញនូវការស្មោះ​ត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធ​សភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

កាលពីយប់ថ្ងៃទី១១ ខែតុលា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ ដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ «សញ្ជាតិខ្មែរតែមួយគត់»។ 

ចំណែកឯគណៈរដ្ឋមន្ត្រី ក៏បានបញ្ជូនសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ទៅកាន់រដ្ឋសភារួចរាល់ហើយដែរ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម