នយោបាយ
លោក គង់ គាំ ថា មានគេញុះញង់ឲ្យលោក កឹម សុខា តវ៉ាប្រឆាំងការលក់ឡៃឡុងអតីតទីស្នាក់ការ CNRP
អតីតទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សស្និទ្ធជាមួយលោក សម រង្ស៊ី ហើយបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរលោក គង់ គាំ បានអះអាងនៅថ្ងៃនេះថា មានអ្នកខ្លះបានប្រាប់លោក កឹម សុខាថា មិនគួរនៅស្ងៀមនោះទេ ត្រូវតែតវ៉ាប្រឆាំងចំពោះការលក់ឡៃឡុង អតីតទីស្នាក់ការ CNRP ពីព្រោះជាញើសឈាមរបស់ខ្លួន ប៉ុន្តែតាមពិតឯកសារបានបញ្ជាក់ថា ទីតាំង និងអគារទីស្នាក់ការ CNRP ជាកម្មសិទ្ធិរបស់ប្តីប្រពន្ធ សម រង្ស៊ី-ជូឡូង សូមួរ៉ា។
បើតាមលោក គង់ គាំ មកដល់ពេលនេះ ដំណើរនយោបាយនៅកម្ពុជា កំពុងឈានឆ្ពោះទៅរកការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ដោយគ្មានអានុភាពអន្តរជាតិ ឬអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាសម រង្ស៊ី-កឹម សុខា អាចរារាំង និងបំផ្លាញបានឡើយ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលក់អតីតទីស្នាក់កណ្តាល នៃការអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកប្រាក់ទៅសងម្ចាស់បំណុល៤ភាគី គឺទី១, សម្តេចតេជោ ហ៊ុន សែន ជាម្ចាស់បំណុល (ចំនួន១លានដុល្លារ), ទី២, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាម្ចាស់បំណុល (ប្រមាណ៥សែនដុល្លារ), ទី៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាម្ចាស់បំណុល (២ពាន់លានរៀល) និងទី៤, រាជរដ្ឋាភិបាលកម្ពុជា ជាម្ចាស់បំណុល (១ពាន់៨រយលានរៀល)។
លោក គី តិច មេធាវីរាជរដ្ឋាភិបាល បានអះអាងថា ការរឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជន យកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសង សំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ ជាការប្រតិបត្តិតាមនីតិវិធីច្បាប់។ លោកថា កម្ពុជាគ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តល្មើសច្បាប់។ ជនដែលប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោស និងទណ្ឌកម្ម តាមការកំណត់នៃច្បាប់។ លោកថា ការអនុវត្តទោសទណ្ឌ តាមសេចក្ដីសម្រេចរបស់តុលាការ ដែលបានឆ្លងកាត់ដំណើរការនីតិវិធីតាមផ្លូវច្បាប់ និងក្លាយជាសេចក្ដីសម្រេចស្ថាពររួចហើយនោះ ជានិយាមអនុវត្តទូទៅ និងជាប្រក្រតី នៅគ្រប់បណ្តាប្រទេស ដែលប្រកាន់យកនីតិរដ្ឋ៕
ដោយ ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ