Connect with us

ព័ត៌មានជាតិ

លោក គង់ គាំ សង្ឃឹមថា ជាង​៣​ឆ្នាំនេះ ក្រុម សម រង្ស៊ី និយម នឹង​មាន​សតិ​ប្រក្រតី ដើម្បី​បម្រើ​កម្ពុជា​និង​ប្រជាពលរដ្ឋ​

បានផុស

នៅ

​លោក គង់ គាំ អតីត​មនុស្ស​ជំនិត​របស់​លោក​ សម រង្ស៊ី និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​អះអាង​ថា រយៈពេល​ជាង​៣ ឆ្នាំនេះ ក្រុម សម រង្ស៊ី និយម​មាន​ភាព​វិលវល់​ជ្រួលច្របល់​គ្មាន​ទិស​តំបន់ ដូច្នេះ​លោក​សង្ឃឹមថា ពួកគេ នឹង​មាន​សតិ​ប្រក្រតី ដើម្បី​បម្រើ​កម្ពុជា និង​ប្រជាពលរដ្ឋ​ឡើងវិញ សម្រាប់​ឆ្នាំ​ថ្មី​នេះ​។

​លោក គង់ គាំ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ទំព័រ​ឆ្នាំ​២០២០ ត្រូវបាន​បិទ​ជាមួយ​ភាព​ដ៏​វិលវល់ និង​ឈឺចាប់ នៃ​អតីត CNRP ។ ជាង​បី​ឆ្នាំ (២០១៧-២០២០) ភាព​ភាព​វឹកវរ​ជ្រួលច្របល់ គ្មាន​ទិស​តំបន់​របស់​អ្នក​ដឹកនាំ និង​ក្រុម​អ្នកនយោបាយ​ សម រង្ស៊ី ជ្រុល និយម​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​បញ្ចប់​សេចក្តី​សង្ឃឹម និង​ជំនឿ​ថា ក្រុម​ខាងលើ​មាន​សតិ​ប្រក្រតី ដើម្បី​បម្រើ​កម្ពុជា​បម្រើ​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​តទៅ​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក គង់ គាំ បាន​ជូនពរ​ប្រជាពលរដ្ឋ និង​យុវជន​ទូទាំងប្រទេស ដែល​ជា​ម្ចាស់​ជោគវាសនា អនាគត​កម្ពុជា នៅ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២១​នេះ មាន​សុខ​ភាពល្អ និង​ជ័យជំនះ​។​

​លោក គង់ គាំ ធ្លាប់បាន​អះអាងថា ក្នុង ចំណោម​អ្នក CNRP និយម ជា ពិសេស​អ្នក​នៅក្រៅ​ប្រទេស គឺ​វា​គ្មាន​ផលប្រយោជន៍​អ្វី​ទេ​។ ស្តាយ​ដែល​មេដឹកនាំ​ទាំងឡាយ​រត់ចោល​សមរ​ភូមិ​។ លោក​ថា មានមតិ​២ លើ​បញ្ហា​នេះ ដែល​មតិ​វិជ្ជមាន និយាយថា ក្រោយ​អវត្តមាន CNRP ៣​ឆ្នាំ កម្ពុ​ជាមាន​បញ្ហា​ច្រើន ហើយ​លើក​នេះ ត្រូវ​ប្តូរផ្តាច់​ចូល​ជួយ​កម្ពុជា​។ ចំណែក​មតិ​អវិជ្ជមាន​លើក​ឡើងថា តើ​ចូល​ទៅ​ជួយ​កម្ពុជា​របៀប​ណា បើ​នៅក្រៅ​ប្រទេស របស់​ដែល​ហៅថា សម រង្ស៊ី​-​កឹម សុខា ជា​មនុស្ស​តែមួយ មិនអាច​ធ្វើ​បានឡើយ ហើយ​កាន់តែ​ធ្វើ​ឲ្យ​ក្រុម​អតីត CNRP ឈ្លោះប្រកែក បែកបាក់ បោកប្រាស់​ជាតិ អន្តរជាតិ​យ៉ាង​ងងឹតងងល់ តើ​អោយ​អតីត​អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​ប្រទេស​អាច​សង្ឃឹម​ជឿជាក់​ចំពោះ​ពួក​ខ្លួន​យ៉ាងដូច​ម្តេច​ទៅ​កើត​។​ ​បើតាម​លោក គង់ គាំ ថ្មីៗ​ស្ថានទូត​សហរដ្ឋ អាមេរិក​នៅ​ភ្នំពេញ​បាន​ជួប​ជាមួយ​គណបក្សនយោបាយ​ម​យ​ចំនួន ជា​រូបភាព មានន័យថា លោក​ឯកអគ្គរដ្ឋទូត​បាន​យកចិត្តទុកដាក់​ចំពោះ​ថ្នាក់ដឹកនាំ​នយោបាយ​ខាងក្នុង​កម្ពុជា ជាង​ក្រុម​ហិង្សា​ពី​ក្រៅ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម