ព័ត៌មានជាតិ
តុលាការសម្រេចចេញដីកា រក្សាការពារដីនិងផ្ទះ លោកគង់ គាំ ជាបណ្ដោះអាសន្ន
ភ្នំពេញ ៖ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន និងហាមឃាត់សហកូនបំណុលឈ្មោះគង់គាំ និងភរិយាឈ្មោះ សៀក អយ មិនឱ្យធ្វើការចាត់ចែង លក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអគារ)។
នៅក្នុងដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកម្ពុជាថ្មីទទួលបានឲ្យដឹងថា ការចេញដីការរក្សាការពារនេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលស្នើឱ្យតុលាការចេញដីការរក្សាការពារលើដីនោះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងបណ្តឹងនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដូចតទៅ ទី១.ហាមឃាត់សហកូនបំណុលឈ្មោះ គង់ គាំ និងភរិយាឈ្មោះ សៀក អយ មិនឱ្យធ្វើការចាត់ចែង លក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) ដែលមានលេខក្បាលដី ១១៣ មានទំហំ ៥២៩០ (ប្រាំពាន់ពីររយកៅសិប)ម៉ែត្រការ៉េ ស្ថិត នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន។
ទី២.ឱ្យសហកូនបំណុលទទួលបន្ទុកប្រាក់ប្រដាប់ក្តី។
សូមបញ្ជាក់ថា ក្រៅពីដាក់ពាក្យប្តឹង ឱ្យតុលាការចេញដីការរក្សាការពារលើដី និងផ្ទះខាងលើនេះ ក្រសួងការបរទេស ក៏បានដាក់ពាក្យប្តឹងសុំឱ្យតុលាការចេញសាលក្រមឱ្យ លោក គង់ គាំ ប្រគល់ដី និងផ្ទះនោះ មកឱ្យក្រសួងការបរទេសវិញផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


