Connect with us

នយោបាយ

គណបក្ស​បេះដូង​ជាតិ ដាក់ពាក្យ​បណ្តឹង​ចូល​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ នា​រសៀល​នេះ

បានផុស

នៅ

លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ (CNHP) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​ល្ងាច​ទី​២៦ ខែវិច្ឆិកា នេះ​ថា គណបក្ស​បេះដូង​ជាតិ​បាន​ដាក់​ពាក្យបណ្តឹង​ចូលទៅ​កាន់​តុលាការ​កំពូល​រូ​ច​ហើយ ដើម្បី​សុំ​ឲ្យ​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ទៅ​ក្រសួងមហាផ្ទៃ ឲ្យ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​។

លោក សៀម ភ្លុក ថ្លែងប្រាប់​កម្ពុជា​ថ្មី​យ៉ាង​ដូច្នេះ​ថា “​នៅ​រសៀល​ម៉ោង​៣​នេះ (​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១) នេះ ។ នៅក្នុង​ខ្លឹមសារ​យើង​សុំ​ឲ្យ​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ក្រសួងមហាផ្ទៃ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​”​។

គួរ​រំលឹក​ថា លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ក្រសួងមហាផ្ទៃ ដែល​បដិសេធ​ចំពោះ​ការ​ស្នើសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ ហើយ​អះអាងថា នឹង​រៀបចំ​ប្តឹងទៅ​តុលាការ​ទៀតផង​។

ក្រសួងមហាផ្ទៃ បាន​ប្រកាស​មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ ដោយសារតែ​ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​បេះដូង​ជាតិ ដើម្បី​គាំទ្រ​ការ ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្មា​ម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្តិត​ធ្វើ​ឲ្យ​ខូចគុណភាព​ក្នុងការ​បង្កើន​បរិមាណ​សមាជិក​។ ជាមួយគ្នានេះ ខ្លឹមសារ​ប្រការ​មួយចំនួន​នៃ​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​លិខិត​ដាច់ដោយឡែក​មួយ​ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ក្រឡាហោម ស ខេង បាន​លើក​ឡើង​ថា ក្រសួងមហាផ្ទៃ នឹង​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​តំណាង​ស្ថាបនិក​គណបក្ស​បេះ​ជាតិ និង​បុគ្គល​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្លែងបន្លំ​ស្នាម​មេដៃ​នេះ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់បាន​ផ្តាំ​កុំ​ឲ្យ​លោក សៀម ភ្លុក រត់ចោលស្រុក​។ លោក​ថា “​បើ​ចង់​លេង​ផ្លូវច្បាប់​ក៏​ល្អ​ដែរ ប៉ុន្តែ​សូម​ផ្ដាំ​មុន​កុំ​រត់ចោលស្រុក សុំ​ជ្រកកោន​នយោបាយ​អី​ដូច​អ្នក​ដទៃ​ទៀត យក​បញ្ហា​ហ្នឹង​ទៅ​លន់តួ​សុំ​ស្ថានទូត​ផ្សេងៗ​សុំ​សិទ្ធិ​ជ្រក កោន​នយោបាយ អាហ្នឹង​ផ្ដាំ​ឱ្យ​ហើយ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង​”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម