Connect with us

នយោបាយ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិអ្នករំលោភដីបឹងទន្លេសាប

បានផុស

នៅ

តាមរយៈសារជាសំឡេងនារសៀលថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជាបាន​បញ្ជាឲ្យចាប់​ខ្លួន និងរឹបអូសទ្រព្យសម្បត្តិ អ្នកពាក់ព័ន្ធករណីរំលោភយកដីបឹងទន្លេសាបទាំងអស់បញ្ជូនទៅតុលាការ ដោយគ្មានការលើកលែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីទទួលបានរបាយការណ៍ស្រាវជ្រាវពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ទាក់ទងទៅនឹងការរំលោភយកដីបឹងទន្លេសាប។ បើតាមរបាយការណ៍នោះសម្ដេចក៏បានលើកឡើងអំពីអ្នកពាក់ព័ន្ធ ដែលជាមន្ត្រីជាន់ខ្ពស់ផងដែរ គឺអតីតអភិបាលខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្ននៅកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ 

បើតាមសម្ដេចតេជោ ហ៊ុន សែន មានអ្នកពាក់ព័ន្ធច្រើនលើករណីនេះ រហូតមកដល់ខេត្តកណ្ដាល ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរគឺនៅខេត្តកំពង់ឆ្នាំង ។ សម្ដេចបានឲ្យអ្នកពាក់​ព័ន្ធទាំងអស់ ក្នុងនោះមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងនាយឧត្តមសេនីយ៍ សៅ សុខា ក៏ដូចជាអង្គភាពពាក់ព័ន្ធដទៃទៀតដឹក​នាំចាត់វិធានការលើបញ្ហានេះ​ឲ្យទទួលបានជោគជ័យ ហើយត្រូវចាប់អ្នកពាក់ព័ន្ធទាំងអស់បញ្ជូនទៅតុលាការព្រមទាំងរឹប​អូសទ្រព្យសម្បត្តិអ្នកទាំងនោះដោយគ្មាន​ការលើកលែង។ សម្តេចបានបញ្ជាក់ថា យើងគ្មានពេលអប់រំទៀតទេ។ 

សម្ដេចបានបញ្ជាក់ថា “ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវធ្វើសកម្មភាពជាបន្ទាន់ដឹកនាំកម្លាំង ដើម្បីដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់ទាំងកម្លាំង​ថ្មើរជើងទាំងជើងទឹក និងទាំងប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីត្រួតពិនិត្យជាបន្ទាន់ទៅលើប្រតិបត្តិការរក្សាតំបន់ព្រៃលិចទឹកនេះ ព្រោះបន្តិចទៀតទឹកនឹង​ស្រកពួកគេនឹងចាប់ផ្ដើមបង្កបង្កើនផលឬកាន់កាប់បន្ថែមនៅទីនោះ”៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៧ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម