នយោបាយ
មេធាវីបញ្ជាក់ថា សាររបស់លោកកឹម សុខា គឺដើម្បីការពារខ្លួនពីទង្វើរបស់លោកសម រង្ស៊ី ប៉ុណ្ណោះ
លោកស្រីម៉េង សុភារី សហមេធាវីម្នាក់របស់លោកកឹម សុខា បានចេញមកអំពាវនាវកុំឱ្យយល់ច្រឡំ ឬមានការបកស្រាយបន្លំចំពោះខ្លឹមសារអត្ថបទរបស់លោក កឹម សុខា។ លោកស្រីមេធាវីអះអាងថា ខ្លឹមសារនេះគឺមិនមែនលោកកឹម សុខា ប្រកាសបំបែកសម្ព័ន្ធភាពលោកសម រង្ស៊ី និងលោកកឹម សុខា ទេ គឺគាត់គ្រាន់តែនិយាយការពិត។ ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ថា សាររបស់លោកកឹម សុខានេះ គឺគ្រាន់តែជាការប្រើសិទ្ធិ ដើម្បីការពារខ្លួនពីទង្វើរបស់លោកសម រង្ស៊ី ប៉ុណ្ណោះ។
តាមរយៈគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រីម៉េង សុភារី បានលើកឡើង៣ចំណុច ដើម្បីការពារភាពត្រឹមត្រូវរបស់លោកកឹម សុខា នៅក្នុងរឿងបែកបាក់គ្នានេះ។ ទី១. លោកស្រីថា លោកសម រង្សី និងក្រុមគាត់បានដើរចេញ បែកចេញ ចុះចោលស្មារតីរួបរួមនឹងលោកកឹម សុខា ហើយកាន់តែច្បាស់ នៅពេលដែលគណបក្សភ្លើងទៀនដើរចេញជាឯកតោភាគីជាចំហរនៅពេលនេះ ដោយមិនមានការគាំទ្រពីលោក កឹមសុខា គឺបានបង្ហាញឱ្យឃើញកាន់តែច្បាស់ហើយថា លោក សម រង្ស៊ី និងក្រុមគាត់ បានដើរចេញ បែកចេញ ចុះចោល ស្មារតីរួបរួមនឹងលោក កឹម សុខាហើយ ។ នេះមិនទាន់និយាយពីសកម្មភាពចលនាផ្សេងៗទៀតដែលលោកសម រង្ស៊ី បានបង្កើតឡើងដោយគ្មានការគាំទ្រពីលោកកឹម សុខាដូចគ្នា ។
ទី២. បើចុះចោលលោក កឹម សុខា ហើយគាត់គ្រាន់តែហាម និង សុំតែកុំយកឈ្មោះ និងរូបថតដែលជាកេរ្តិ៍របស់គាត់ទៅជាមួយបានហើយ។ កុំដើរប្រាប់គេថា នៅជាប្តីប្រពន្ធនឹងគ្នាទៀត ពីព្រោះសកម្មភាពដើរចេញនេះបានក្បត់ដៃគូហើយ ។ ការបន្តនៅប្រើប្រាស់កេរ្តិ៍របស់លោក កឹម សុខា គឺជាការកុហកគេ ដើម្បីសកម្មភាពផលប្រយោជន៍របស់គាត់ និងក្រុមគាត់តែប៉ុណ្ណោះ ។
ចំណែក ទី៣. លោក កឹម សុខា គ្រាន់តែប្រើសិទ្ធិការពារខ្លួនរបស់គាត់ គឺមិនខុសទេ ដើម្បីមិនឱ្យពាក់ព័ន្ធ និងមិនទទួលខុសត្រូវ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមគាត់ ត្រង់ថាបែក មិនបែកមើលខ្លឹមសារទៅ អ្នកណាដើរចេញមុន មើលសកម្មភាពទៅ។ បើតាមលោកស្រីម៉េង សុភារី គឺបុគ្គល ឬក្រុមដែលបានបែកចេញទៅ គឺកន្លងមកតាមរយៈសហមេធាវីរបស់គាត់ក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៏ ក៏ដូចជាការប្រកាសច្រើនដងមកហើយដែរថា កុំឱ្យពាក់ព័ន្ធជាមួយលោក កឹម សុខា ជាពិសេស ការយកឈ្មោះ និងរូបថតរបស់គាត់ទៅប្រើជាប្រយោជន៍ក្នុងសកម្មភាពនយោបាយរបស់ខ្លួន។
សូមបញ្ជាក់ថា ពាក្យ«សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ»លែងមានទៀតហើយ ដោយសារតែលោកសម រង្ស៊ី និងក្រុមរបស់លោកបានទៅគាំទ្រឱ្យគណក្សចាស់ភ្លើងទៀនដំណើរកាឡើងវិញ។ ត្រង់បញ្ហានេះ លោកកឹម សុខា បានអះអាងតាមហ្វេសប៊ុកថា ការត្រឡប់ទៅគាំទ្រដោយចំហរ ឬ នៅពីក្រោយការដឹកនាំគណបក្សភ្លើងទៀន គឺគណបក្សភ្លើងទៀន គឺទង្វើនេះសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហររបស់លោកឡើយ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


