Connect with us

នយោបាយ

សម្តេចតេជោ ៖ «ខ្ញុំមិនដណ្តើមស្នាដៃអ្នកណាទេ តែសូមកុំមកដណ្តើមស្នាដៃរបស់ខ្ញុំ»

បានផុស

នៅ

សំដៅដល់ការបង្កើតទាហាន ការបញ្ចប់សង្រ្គាម និងការកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្តេចមិនទៅដណ្តើមស្នាដៃអ្នកណានោះទេ តែក៏សូមកុំមិនដណ្តើមស្នាដៃរបស់សម្តេចវិញដែរ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងដូច្នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មីនៅព្រឹកថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹក និងបង្ហាញពីស្នាដៃសម្តេចផ្ទាល់នៅក្នុងការជាធ្វើទាហាន នាយទាហាន រហូតដល់មេបញ្ជាការកងទ័ព ដើម្បីរំដោះប្រទេសកម្ពុជាពីកណ្តាប់ដៃដ៏កំណាចឃោរឃៅនៃរបបខ្មៅងងឹង ប៉ុល ពត។ មិនតែប៉ុណ្ណោះទេ លោក បានគូសបញ្ជាក់ថា សម្តេចធ្វើជាទាហាន រហូតក្លាយជាអ្នកដែលបង្កើតក្រុមទាហាន ដើម្បីវាយរំដោះប្រទេសកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញឲ្យក្រសួងការពារជាតិធ្វើការរំលឹកខួបនៃការប​ង្កើតកង១២៥។ កង១២៥នេះ គឺមា​នសារៈសំខាន់ ដោយសារតែបើគ្មានកងនេះ គឺរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា នឹងមានតែផ្នែកនយោបាយប៉ុណ្ណោះ ដោយមានមិនមានកងកម្លាំងប្រដាប់អាវុធឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងថា ពាក្យថា «រណសិរ្យសង្រ្គោះជាតិកម្ពុជា»នេះ គឺសម្តេចផ្ទាល់ជាអ្នកបង្កើតឡើង៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម