នយោបាយ
លោក ហ៊ុន ម៉ាណែត ផ្តាំទៅក្រុមនៅក្រៅប្រទេសកុំមកញុះញង់ពលរដ្ឋក្នុងស្រុកដែលរស់សុខក្នុងសន្តិភាព
លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជូនសារទៅកាន់ក្រុមអតីតបក្សប្រឆាំងនៅខាងក្រៅប្រទេសថា កុំមកញុះញង់ប្រជាពលរដ្ឋដែលកំពុងរស់នៅបានសុខក្រោមដំបូលសន្តិភាព។ លោក ហ៊ុន ម៉ាណែត បានបញ្ជូនសារនេះពីក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយកាលពីថ្ងៃអាទិត្យ។

ពិធីនេះ មានការចូលរួមពីសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាជាច្រើនាក់ ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងមានការអញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និង លោក ខ្លូត ផន អនុប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមផងដែរ។

លោក ហ៊ុន ម៉ាណែត បានអះអាងថា ក្រុមនៅខាងក្រៅប្រទេសកុំញុះញុងពលរដ្ឋដែលកំពុងមានភាពសុខសាន្ត ហើយបានជំរុញលើកទឹកចិត្តដល់សមាជិកគណបក្សទាំងអស់ត្រូវចេះផ្សព្វផ្សាយរាល់សកម្មភាពដែលជាស្នាដៃរបស់បក្ស និងរួមថែរក្សាសុខសន្តិភាពបន្តទៀត។ ជាមួយគ្នានេះ លោកក៏បានជំរុញលើកទឹកចិត្តដល់យុវជនបន្តវេនឲ្យខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ចំណេះដឹង សាមគ្គីភាពគ្នា ធ្វើយ៉ាងណាក្លាយខ្លួនជាមន្ត្រីបក្ស គឺមានភារកិច្ចដោះស្រាយ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមានភាពទទួលខុសត្រូវ តម្លាភាព និងតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ ហុង ម៉េង ហៀ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


