នយោបាយ
ទូតចិននៅកម្ពុជាថា ស្ថានភាពនៅអ៊ុយក្រែននាពេលនេះ គឺជាស្ថានភាពដែលចិនមិនចង់ឃើញឡើយ
«ស្ថានភាពអ៊ុយក្រែនដែលបានវិវត្តដល់ស្ថានភាពថ្ងៃនេះ គឺជាស្ថានភាពដែលភាគីចិនមិនចង់ឃើញឡើយ» នេះ គឺជាការគូសបញ្ជាក់របស់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»នៅថ្ងៃចន្ទនេះ។ លោកបានអះអាងបន្ថែមថា ភាគីចិន មានការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្ទុះសង្គ្រាមម្ដងទៀតនៅដែនដីគោកនៃទ្វីបអឺរ៉ុប។

បើតាមលោក វ៉ាង វិនធាន កិច្ចការចាំបាច់បំផុតសម្រាប់ពេលនេះ គឺបញ្ចៀសស្ថានភាពកាន់តែតានតឹងរហូតដល់បាត់បង់ការគ្រប់គ្រង។ បញ្ហាអ៊ុយក្រែន មានភាពស្មុគ្រស្មាញ មិនគ្រាន់តែទាក់ទងនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ក៏មានការទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងអត្ថប្រយោជន៍សន្តិសុខនៃបណ្ដាភាគីទាំងអស់។
លោកថា ៖«ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ភាគីចិនតែងតែសម្រេចចិត្តលើគោលជំហរ និងគោលនយោបាយរបស់ខ្លួនដោយផ្អែកលើភាពជាក់ស្ដែងនៃបញ្ហានេះ។ ភាគីចិន ជឿជាក់ថា ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន យើងត្រូវប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ គោរព និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃបណ្ដាប្រទេស ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មិនបែកបាក់ចែកដាច់ពីគ្នា យកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពដែលសមស្របរបស់ភាគីពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាជម្លោះដោយតាមរយៈកិច្ចសន្ទនាចរចា និងដោយសន្តិវិធី ត្រូវផ្តោតលើស្ថិរភាពរយៈពេលវែងនៅក្នុងតំបន់ កសាងយន្តការសន្តិសុខអឺរ៉ុបដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព»។

សម្រាប់លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គឺបញ្ហាដែលត្រូវដោះស្រាយជាចាំបាច់បំផុត មានពីរ។ ទីមួយ គឺការបញ្ចុះបញ្ចូលបញ្ចប់ការប្រឆាំងគ្នា និងជំរុញការចរចា ភាគីចិនយល់ថា ពេលស្ថានការណ៍កាន់តែតានតឹង ការចរចាដោយសន្តិវិធីកាន់តែមិនអាចបញ្ឈប់បាន ពេលមានការខ្វែងគំនិតគ្នាកាន់តែខ្លាំង ការអង្គុយចរចាគ្នាកាន់តែមានភាពចាំបាច់។ ភាគីចិនរីករាយក្នុងការដើរតួនាទីស្ថាបនានៅក្នុងបញ្ហានេះ ហើយក៏រីករាយក្នុងការចូលរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជួយសម្រួលដ៏ចាំបាច់នៅក្នុងពេលដែលមានតម្រូវការ។

ចំណែកទីពីរ គឺទប់ស្កាត់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ ភាគីចិន បានដាក់ចេញនូវគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងនោះ រួមមានទប់ស្កាត់ការយកបញ្ហាមនុស្សធម៌ធ្វើជាឈ្នាន់នយោបាយ យកចិត្តទុកដាក់ចំពោះជនភៀសខ្លួនក្នុងប្រទេសអ៊ុយក្រែន ការពារប្រជាជនសាមញ្ញ ធានាឱ្យមានការរៀបចំសកម្មភាពជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងយ៉ាងរលូន ធានាសុវត្ថិភាពជនបរទេសនៅអ៊ុយក្រែន គាំទ្រការដើរតួនាទីសម្របសម្រួលរបស់អង្គការសហប្រជាជាតិជាដើម។ ភាគីចិន រីករាយបន្តខិតខំប្រឹងប្រែង ដើម្បីពុះពារវិបត្តិមនុស្សធម៌៕
ដោយ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ