នយោបាយ
ការឃោសនាបោះឆ្នោតនៅថ្ងៃទី ៩ ម្សិលមិញនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពច្រើនជាងគេ
ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ ជាថ្ងៃទីប្រាំបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតនៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់ ទៅតាមកម្មវិធីរបស់គណបក្សនយោបាយនីមួយៗ នេះបើតាម ការឲ្យដឹងពី គ.ជ.ប។

ក្នុងថ្ងៃទីប្រាំបួននេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួន តាមលទ្ធភាព និងមធ្យោបាយផ្សេងៗ។ តាមការកត់សម្គាល់ នៅខេត្តស្វាយរៀង សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ រួមមាន គណបក្សប្រជាជនកម្ពុជា ជួបប្រជុំ ៥៩ ឃុំ សង្កាត់ និងចែកខិត្តប័ណ្ណ ១៥ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ហែក្បួន ២០ ឃុំ សង្កាត់ ជួបប្រជុំ ៧ ឃុំ សង្កាត់ និងចែកខិត្តប័ណ្ណ ២០ ឃុំ សង្កាត់ គណបក្សហ្វ៊ុនស៊ិនប៉ិច ហែក្បួន ២ ឃុំ សង្កាត់ ជួបប្រជុំ ១ ឃុំ និងចែកខិត្តប័ណ្ណ ៥ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ហែក្បួន ១ ឃុំ និងចែកខិត្តប័ណ្ណ ២ ឃុំ សង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែក្បួន ១ ឃុំ គណបក្សសញ្ជាតិកម្ពុជា ចែកខិត្តប័ណ្ណ ៣ ឃុំ សង្កាត់ ហើយជាមួយគ្នានេះគណបក្សនយោបាយទាំងនេះក៏បានចាក់មេក្រូនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ផងដែរ។
រីឯនៅខេត្តពោធិ៍សាត់ សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ រួមមាន គណបក្សប្រជាជនកម្ពុជា ជួបប្រជុំ ២៤ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ហែក្បួន ៥ ឃុំ សង្កាត់ និងធ្វើសកម្មភាពជួបប្រជុំ ដោយឡែកគណបក្សនយោបាយ ចំនួន ៥ ទៀត រួមមាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយ។
បើតាម គ.ជ.ប សភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបួននេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


