នយោបាយ
បញ្ជួនអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម៤៣នាក់បន្ថែមទៀតទៅប្រទេសកំណើតវិញ
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម៤៣នាក់បន្ថែមទៀត ដែលបានពលីក្នុងសម័យសង្គ្រាមនៅភូមិសាស្រ្តខេត្តក្រចេះ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។ ពិធីប្រគល់នឹងទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម៤៣នាក់នេះ បានប្រព្រឹត្តិទៅកាលពីពេលថ្មីៗនេះដោយមានការចូលរួមពីលោក ប៉ែន លីណាត អភិបាលខេត្តស្តីទី ខេត្តក្រចេះស្ថិត នៅកងវរសេនាតូចការពារព្រំដែនលេខ៤ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ។

បើតាមលោកវរៈសេនីយ៍ទោ មាស សុភាព មេបញ្ជាការវរៈសេនាតូចលេខ៤ បានឲ្យដឹងថា អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម៤៣នាក់នេះ គឺបានដឹកជញ្ជូនមកពីខេត្តកំពង់ធំ ឆ្ពោះទៅវរៈសេនាតូចការពារព្រំដែនលេខ៤ នៃខេត្តក្រចេះ ដើម្បីធ្វើពិធីផ្ទេរប្រគល់ឲ្យទៅប្រទេសវៀតណាមវិញ ដោយក្នុងអដ្ឋិធាតុទាំង៤៣នោះ ក្រុមការងាររុករកបានរកឃើញនៅខេត្តកំពង់ធំចំនួន ៩អដ្ឋិធាតុ និងនៅខេត្តក្រចេះចំនួន៣៤អដ្ឋិធាតុ ។
លោក ប៉ែន លីណាតបានមានប្រសាសន៍ថា ការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិតក្នុងសម័យសង្គ្រាមនៅភូមិសាស្រ្តខេត្តក្រចេះ គឺអនុវត្តតាមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ។
លោកអភិបាលខេត្តស្តីទីបានបន្តថាចំពោះការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អ និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាមលើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងការរំដោះប្រទេសជាតិចេញពីបនប្រល័យពូជសាស្ត្រ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃឱ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


