Connect with us

នយោបាយ

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត ៖ អាស៊ានត្រូវដើរតួនាទីសំខាន់ ថែរក្សាសន្តិភាព និងរួមគ្នាដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ប្រាប់អគ្គលេខាធិការអាស៊ានថា អាស៊ាន ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង ថែរក្សា សន្ដិភាព ស្ថិរភាព ហើយក៏ជាកិច្ចដ៏សំខាន់ដោះស្រាយបញ្ហាផ្ទៃក្នុង របស់សមាជិកអាស៊ាន ដែលត្រូវតែខិតខំរកដំណោះស្រាយរួមគ្នា ជាពិសេស លើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក​ កៅ គឹម ហ៊ួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្ដែងការគួរសម នាថ្ងៃទី០៤ ខែកញ្ញា ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បានគូសបញ្ជាក់បន្តថា អាស៊ានដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់មីយ៉ាន់ម៉ា និងលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ាន ក្នុងការជួយស្វែងរកជំនួយមនុស្សធម៌ ជូនប្រជាជនមីយ៉ាន់ម៉ា។ សម្ដេចធិបតី ក៏បានលើកអំពីបញ្ហាសន្ដិសុខ ដែលជាបញ្ហាចម្បងអាស៊ានដែលទាមទារឱ្យអាស៊ាន ខិតខំធ្វើការសម្របសម្រួល សំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមាន វិបុលភាពដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចធិបតី មានប្រសាសន៍បន្តថា លោកអគ្គលេខាធិការអាស៊ានយល់ច្បាស់ណាស់អំពីតម្លៃ នៃសន្ដិភាព ហើយប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព និងមានការលំបាក នោះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានទាំងមូល ។

ជាពិសេស សម្ដេចធិបតី ក៏បានគាំទ្រចក្ខុវិស័យអាស៊ាន ២០៤៥ ហើយចាត់ទុកថា ការមានចក្ខុវិស័យសម្រាប់រយ:ពេលវែង តែត្រូវមានការអនុវត្តចែកជាដំណាក់កាល៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម