នយោបាយ
សម្ដេច ហ៊ុន សែន ចំអកឱ្យក្រុមប្រឆាំងក្រៅស្រុក ថា បើក្លាហានម្ដេចរត់ចោលស្រុក?
ប្រតិកម្មតបនឹងក្រុមមេដឹកនាំប្រឆាំងដែលកំពុងនៅក្រៅប្រទេស នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចំអកទៅកាន់ក្រុមប្រឆាំងទាំងនោះ ថា បើក្លាហានម្ដេចរត់ចោលស្រុក ទាំងតែខ្លួនទោសកំហុសអ្វីផងនោះ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ «តបលេងបន្តិចចុះ ដើម្បីកុំឱ្យមនុស្សភ្លេចខ្លួន និងជាន់កែងខ្លួនឯង។ ម្នាក់នេះ ខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុក ថា កុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ សម្ដេច ចំអកថា ចុះបើក្លាហានបែបហ្នឹងម្ដេចរត់ចោលស្រុក កាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ខំរត់រកងាប់អីកាលពេលនោះ និងមកក្លាហានអីនៅពេលនេះ?»។
ប្រតិកម្មតបពីសម្ដេចប្រធានគណបក្សប្រជាជនបែបនេះ បន្ទាប់ពីមេដឹកនាំប្រឆាំងក្រៅស្រុកមួយរូប គឺលោក អេង ឆៃអ៊ាង ដែលបានស្រែកប្រាប់ក្រុមអ្នកនយោបាយប្រឆាំង ជ្រកក្រោមស្លាកគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ជាដើម លកុំឱ្យភ័យខ្លាចការព្រមានរបស់ក្រសួងមហាផ្ទៃ។

កាលពីល្ងាចថ្ងៃទី១២ ខែមករានេះ ក្រសួងមហាផ្ទៃ បានព្រមានទៅកាន់បក្សនយោបាយចំនួន៣ ដែលចូលរួមការបោះ ឆ្នោតព្រឹទ្ធសភា ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ជឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី បើពុំដូច្នេះទេក្រសួងមហាផ្ទៃ នឹងប្ដឹងទៅតុលាឱ្យរំលាយគណបក្សទាំងនោះចោល។
ក្រសួងមហាផ្ទៃ បានចេញមកព្រមានបែបនេះ បន្ទាប់ពីកាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


