នយោបាយ
សម្ដេច ហ៊ុន សែន «ទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំមិនលូកលាន់កិច្ចការនាយករដ្ឋមន្ត្រីទេ»
នៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា សម្ដេចមិនដែលលូកដៃ ឬជ្រៀតជ្រែកទៅលើកិច្ចការ ឬការសម្រេចចិត្តណាមួយរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើយ។

ការបញ្ជាក់របស់សម្ដេចតេជោជាថ្មីនាពេលនេះ ខណៈជនជាតិបរទេស រួមទាំងជនជាតិខ្មែរ ដែលមាននិន្នាការប្រឆាំងមួយចំនួន នៅតែព្យាយាមចោទប្រកាន់មកលើសម្ដេចថា បានបង្គាប់បញ្ជាពីក្រោយខ្នងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាកូន ពាក់ព័ន្ធនឹងកិច្ចការដឹកនាំប្រទេស។ ការចោទប្រកាន់ច្រំដែលនេះ ត្រូវបានសម្ដេចតេជោ ព្រមាន និងបញ្ជាក់ទៅកាន់អ្នកទាំងនោះថា៖ «ទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំករុណាខ្ញុំមិនលូកលាន់ចំពោះកិច្ចការនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីទេ»។

ឆ្លើយតបនឹងការសរសេររបស់បរទេសខ្លះ ថា តើ ហ៊ុន ម៉ាណែត ពេលណានឹងដើរចេញផុតពីស្រមោលឪពុក ឬក្រុមថ្មី ពេលណានឹងដើរចេញពីស្រមោលគណបក្សប្រជាជនកម្ពុជា? សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខគណបក្សប្រជាជនកម្ពុជា ផ្ដាំឱ្យអ្នកទាំងនោះប្រឹងឈ្វេងយល់ឱ្យបានជ្រៅបន្តិច ហើយត្រូវនិយាយស្ដីប្រកបដោយចំណេះដឹង ឱ្យសមនឹងខ្លួនដែលបានរៀននៅប្រទេសមានប្រព័ន្ធអប់រំទំនើប។ សម្ដេច ថា សម្ដីនេះ បានបង្ហាញចេញនូវភាពល្ងង់ខ្លៅរបស់ជនបរទេសទាំងនោះ។
សម្ដេចតេជោ បានព្រមានកុំឱ្យធ្វើអធិប្បាយបន្តទៀត និងគប្បីសិក្សាពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជាសិន ដែលជាសមាមាត្រ ដែលគណបក្សជាអ្នកបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ខណៈគោលនយោបាយគណបក្ស គឺរាជរដ្ឋាភិបាលត្រូវតែយកទៅអនុវត្តតាម។ នៅពេល សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើរចេញពីប្រមោលឪពុក? សម្ដេចតេជោ ហ៊ុន សែន ថា គ្មានផ្លូវទេ។
«សូមផ្ដាំផ្ញើអ្នកបាននិយាយថា តើពេលណា ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលឪពុក? ច្បាស់ណាស់វិធីដែលសកម្មភាពរបស់តួអង្គនាយករដ្ឋមន្ត្រី ឬតួអង្គរដ្ឋមន្ត្រី មិនអាចដូចគ្នាទេ សូម្បីតែឪពុកនិងកូន ក៏ប៉ុន្តែមិនអាចដើរហួសពីបន្ទាត់នយោបាយរបស់គណបក្សបានទេ»។ នេះជាសាររបស់សម្ដេចតេជោ ផ្ដាំទៅកាន់បុគ្គលពូកែទើសទាំងនោះ។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា គណបក្សអនុម័តកម្មវិធីនយោបាយ ក៏ប៉ុន្តែនាយករដ្ឋមន្ត្រី ត្រូវតែផ្ដាច់មុខក្នុងការសម្រេចចិត្តទៅលើបញ្ហាទាក់ទិននឹងសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងដឹកនាំនយោបាយក្នុងប្រទេស និងក្រៅប្រទេស។
ពីវេទិកាសាធារណៈក្នុងស្រុកអង្គស្នួល សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០២៣កន្លងទៅ ហើយថែមទាំងគាំទ្រចំពោះការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការផ្ទេរអំណាចឱ្យអ្នកបន្តវេននាពេលបច្ចុប្បន្នផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលបន្តវេន ក្នុងអាណត្តិទី៧ ដែលរយៈពេល១៧ខែនេះ បានកំពុងបង្កើនល្បឿនក្នុងការអភិវឌ្ឍប្រទេស ដោយធានាបាននូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យភាព ស្ថិរភាពនយោបាយ ដែលកំពុងមានសព្វថ្ងៃ។ សម្តេច បានសម្តែងទំនុកចិត្តចំពោះអ្នកបន្តវេនដែលមិនបានធ្វើឱ្យប្រទេសមានការច្របូកច្របល់នោះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


