ជីវិតកម្សាន្ដ
តារាចិន លោក Huang Xiaoming ដាក់ពាក្យប្តឹងអ្នកសរសេរប្លុក ដែលផ្សាយពាក្យចចាមអារ៉ាមអាក្រក់ៗពីមិត្តស្រី
តុលាការនៅទីក្រុងប៉េកាំង បានបើកសវនាការលើករណីរំលោភសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានចុងចោទគឺ លោក Gong Wenxiang ដែលមានអ្នកគាំទ្រជាង៣លាននាក់នៅលើបណ្តាញសង្គម Weibo នៅប្រទេសចិន។ ចាប់តាំងពីឆ្នាំមុនមក លោកបានបង្ហោះអត្ថបទ និងវីដេអូជាច្រើន ទាក់ទងនឹងជីវិតឯកជនរបស់តារាសម្ដែងចិន គឺ លោក Huang Xiaoming និងមិត្តស្រីគឺនាង Ye Ke ។

អ្នកសរសេរប្លុកដដែលនោះបានបញ្ចាក់ថា តារាសម្ដែងវ័យ៤៧ឆ្នាំ បានស្រលាញ់គ្នាជាមួយមិត្តស្រីថ្មី Ye Ke ក្នុងឆ្នាំ ២០១៤ នៅពេលដែលតារាសម្តែងប្រុសនៅជាស្វាមីរបស់ Angelababy នៅឡើយ។ អ្នកសរសេរប្លុកថែមទាំងបាននិយាយទៀតថា តារាប្រុសបានខាតបង់លុយក្នុងការវិនិយោគ ដោយសារតែគិតថា មិត្តស្រីគឺជាអ្នកមាន ដូច្នេះគាត់បានលួចទាក់ទងជាមួយនាងដោយសម្ងាត់។ នាងបានឲ្យទ្រព្យសម្បត្តិដល់គាត់ដែលមានតម្លៃ ១០លានយន់។ ប៉ុន្តែ យ៉ាងណាក៏ដោយ វីដេអូជាច្រើនដែលនិយាយថា Ye Ke គឺក្លែងក្លាយ និងធ្វើពុតជាអ្នកមានតែប៉ុណ្ណោះ។
បណ្តឹងរបស់តួឯកប្រុសក្នុងរឿង «You Are My Sunshine» ប្រឆាំងនឹងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាជាច្រើន។ ប្រជាពលរដ្ឋរាប់ពាន់នាក់បាននិយាយថា ពួកគេគាំទ្រតារាសម្ដែងក្នុងការស្នើសុំឲ្យច្បាប់បំភ្លឺពីបញ្ហានេះ ដើម្បីកុំឲ្យមានការចលាចលជាសាធារណៈ។
Huang Xiaoming បានប្រកាសជាសាធារណៈនូវស្នេហារបស់គាត់ ជាមួយមិត្តស្រីថ្មី Ye Ke ក្នុងខែកញ្ញា ឆ្នាំ ២០២៤។ ចាប់តាំងពីពេលនោះមក រឿងស្នេហារបស់ពួកគេបានបន្តក្លាយជាប្រធានបទដ៏ពេញនិយម និងត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដែលមានអ្នកចូលមើលរាប់សិបពាន់លានដង។ Ye Ke មិនទទួលបានការអាណិតអាសូរពីទស្សនិកជនភាគច្រើនទេ ដូច្នេះគណនីជាច្រើនបានបង្ហោះអត្ថបទចំអកអតីតស្វាមី Angelababy ដោយចង្អុលបង្ហាញពីទម្លាប់អាក្រក់របស់មិត្តស្រីថ្មី។
កាលពីចុងឆ្នាំមុន តារាចិនបាននិយាយថា ខ្លួនពិតជាសោកស្ដាយណាស់ ព្រោះរឿងស្នេហារបស់លោកបានជះឥទ្ធិពលអវិជ្ជមានលើបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះ នៅលើទំព័រផ្ទាល់ខ្លួន Ye Ke ក៏បានបង្ហោះអត្ថបទដ៏វែងមួយ ដោយទទួលស្គាល់ថា នាងមានចំណុចខ្វះខាតច្រើនណាស់កាលពីមុន និយាយមិនចេះខ្វល់ខ្វាយ ហើយជីវិតផ្ទាល់ខ្លួនរបស់នាងបានជះឥទ្ធិពលអវិជ្ជមានលើអ៊ីនធឺណិត។ នាពេលនោះនាងបានសុំទោស និងនិយាយថា នឹងដកខ្លួនចេញពីបណ្តាញសង្គម និងលុបគណនីផ្ទាល់ខ្លួនទាំងអស់។ ប៉ុន្តែក្រោយមក ស្រាប់តែទទួលដំណឹងថានាងមានផ្ទៃពោះជាមួយ Huang Xiaoming។
ទោះជាយ៉ាងណាក៏ដោយ ដូចដែលទស្សនិកជនដឹងស្រាប់ហើយថា តាំងពីចុងឆ្នាំមុនមក គូស្នេហ៍ថ្មីថ្មោងបានរក្សាជីវិតឯកជនរបស់ពួកគេ ហើយមិនដែលនិយាយអំពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈឡើយ។ គេដឹងទៀតថា Ye Ke បានរៀបការម្តងហើយមានកូនពីរនាក់។ Huang Xiaoming ក៏មានកូនប្រុសម្នាក់ជាមួយអតីតភរិយាដែរ តារាសម្តែងបានលែងលះគ្នានៅឆ្នាំ ២០២២។ គាត់គឺជាតារាកំពូលម្នាក់របស់ប្រទេសចិន ដែលល្បីល្បាញក្នុងរឿង The Condor Heroes 2006, New Shanghai Bund និង The Sideburns Are Not Roses ។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taeil អតីតក្រុម NCT នឹងបង្ហាញខ្លួននៅតុលាការ ក្រោមការចោទប្រកាន់រំលោភសេពសន្ថវៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ