កីឡា
រុះរើហើយ! កីឡាករឆ្នើម ៣ នាក់ ទំនងនឹងចាកចេញពី Real Madrid រដូវក្តៅនេះ
កីឡាករឆ្នើមៗរបស់ Real Madrid ចំនួន ៣ នាក់រួមមាន Luka Modric, Lucas Vazquez និង David Alaba ទំនងអាចនឹងចាកចេញនៅរដូវក្តៅនេះ។

យោងតាមការចុះផ្សាយដោយកាសែត អេស្ប៉ាញ Marca បានឱ្យដឹងថា ខ្សែបម្រើចាស់វស្សា Luka Modric និងខ្សែការពារស្លាបស្តាំ Lucas Vazquez គឺមិនទាន់បានទទួលសំណើបន្តកិច្ចសន្យាថ្មីពីក្លិបណាមួយឡើយ ស្របពេលនៅសល់ត្រឹម ២ ខែទៀតប៉ុណ្ណោះ កិច្ចសន្យារបស់ពួកគេនឹងបញ្ចប់។ ដូច្នេះពួកគេទំនងនឹងអាចចាកចេញនៅរដូវក្តៅនេះ។
ដោយឡែក Alaba វិញ ក៏ទំនងជានឹងអាចចាកចេញផងដែរ។ ថ្មីៗនេះសារព័ត៌មាន Relevo បានអះអាងថា ខ្សែការពារសញ្ជាតិ អូទ្រីស វ័យ ៣២ ឆ្នាំនឹងក្លាយជាកីឡាករម្នាក់ ដែលត្រូវចាកចេញពីទឹកដី Santiago Bernabeu នៅចុងបញ្ចប់រដូវកាលនេះ។

សូមបញ្ជាក់ថា Modric និង Vazquez គឺនៅសល់កិច្ចសន្យាជាមួយក្រុមអធិរាជសត្រឹមរដូវក្តៅនេះដូចគ្នា។ ចំពោះAlba វិញគឺនៅសល់ ១ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Marca & Relevo
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


