Connect with us

ព័ត៌មានជាតិ

បុគ្គលស្វ័យនិយោជន៍ ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទើបអាចចូលជាសមាជិក ប.ស.ស បាន

បានផុស

នៅ

លោកបណ្ឌិត ហេង សុផាន់​ណារិទ្ធ អគ្គនាយករង​ ប​.​ស​.​ស​. បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ២១ មេសា​ នេះ​ថា​ បុគ្គល​ស្វ័យ​និ​យោជន៍ ​ត្រូវមាន​វិញ្ញាបនបត្រ​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​សម្រួល​សម្រួល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាមុនសិន​ទើប​អាច​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​ ប​.​ស​.​ស​.​ ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្តបាន​ ខណៈ​បច្ចុប្បន្ន​មាន​បុគ្គល​ស្វ័យ​និ​យោជន៍​ជិត ​៥០ ​ម៉ឺន​នាក់​ហើយ​ បាន​ចុះឈ្មោះ​ជា​សមាជិក​ ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត​ បាន​បន្តថា ​ក្រៅពីនេះ​អ្នក​ប្រកប​របរ​រក​ចំណូល​ផ្ទាល់ខ្លួន (​បុគ្គល​ស្វ័យ​និ​យោជន៍​) អាច​ចុះបញ្ជី​ទទួលបាន​ប័ណ្ណ ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ត្រូវ​មាន​អាយុ​ក្រោម ​៦០ ​ឆ្នាំ គិត​ត្រឹម​កាលបរិច្ឆេទ​ស្នើសុំ​ចុះបញ្ជី​។ មាន​ប្រកបមុខរបរ​រក​ចំណូល​ផ្ទាល់ខ្លួន​ដោយ​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​ ឬ​ប្រាក់បៀវត្សរ៍ ​និង​មិនមាន​ប្រើប្រាស់​បុគ្គលិក​នៅ​ក្នុង​សកម្មភាព​មុខរបរ​របស់​ខ្លួន។

លោក​បណ្ឌិត បាន​ណែនាំ​ថា ជាមួយគ្នានេះដែរ បុគ្គល​ស្វ័យ​និ​យោជន៍ ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​មួយចំនួន​ដូចជា អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម​មាន​សុពលភាព និង​កាត ប​.​ស​.​ស​. (បើ​មាន) និង វិញ្ញាបនបត្រ​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចេញ​ដោយ​គណៈកម្មាធិការ​សម្រួល​សម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

លោក​បណ្ឌិត បញ្ជាក់​ថា វិញ្ញាបនបត្រ​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អាច​ចុះ​តាមរយៈ​កម្មវិធី​ទូរសព្ទ​ដៃ​ដូចជា ៖ iOS : https://apps.apple.com/kh/app/cam-ie/id6499583450 (​សម្រាប់​ទូរស័ព្ទ​ប្រភេទ iPhone)។ 👉 Android : https://play.google.com/store/apps/details?id=com.ie.app (​សម្រាប់​ទូរស័ព្ទ​ប្រើ​ប្រាស់ Google Play ឬ Play Store)។ 👉 ឬ​ ចុះឈ្មោះ​តាម​វេ​ប​ផ​តថល ៖ https://ie.digitaleconomy.gov.kh/self-registration/register ឬ ចុះឈ្មោះ​តាមរយៈ​ភ្នាក់ងារ​របស់​ធនាគារ​ដូចជា ៖ ១.ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម , ២.ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ,៣.ធនាគារ​អេស៊ីលីដា , ៤.ធនាគារ ABA , ៥.ធនាគារ​វី​ង និង ៦.ធនាគារ​វឌ្ឍនៈ។

លោក​បណ្ឌិត បន្ថែម​ទៀត​ថា គិត​មក​ត្រឹម​សប្ដាហ៍​ទី ៣ ខែ​មេសា ឆ្នាំ ២០២៥ នេះ បុគ្គល​ស្វ័យ​និយោជន៍​ចំនួន ៤៩៩ ៥៩៣ នាក់ ស្រី ៣០៤ ០៨២ នាក់ បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក ប.ស.ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ នាទីutes មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

សេចក្ដីជូនដំណឹង៥៥ នាទីutes មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ៥៩ នាទីutes មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ហៅការ​​ប្រើ​ម៉ាស៊ីន​ចុះ​ហត្ថលេខា​របស់​ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយ​​ប្រវត្តិសាស្រ្ត​

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម៥ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម