Connect with us

ព័ត៌មានជាតិ

ព័ត៌មានបន្ទាន់៖ ក្រសួងការពារជាតិប្រកាស ថៃ​បើកការ​បាញ់ប្រហារចូលមូលដ្ឋានកងទ័ពកម្ពុជា​នៅ​តំបន់អានសេះ

បានផុស

នៅ

ក្រសួងការពារជាតិកម្ពុជា​​នៅ​មុន​នេះ បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​បន្ទាន់មួយ ដែល​​យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដែលឈរជើងប្រចាំការ​នៅតំបន់​អានសេះ​។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​ជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែង​បញ្ជាក់​ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ​។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។

បើតាម​មន្រ្តី​អ្នកនាំពាក្យក្រសួងការពារជាតិ កងកម្លាំងរបស់កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព​និងការអនុវត្តនូវកិច្ចព្រមព្រៀង​បទ​ឈប់បាញ់រវាងកម្ពុជានិងថៃ​ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និង​ស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការ​វិល​ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម