គន្លឹះ ៥ សម្ភាសន៍ការងារ ឆាប់ទទួលបានជោគជ័យលឿន ក្នុងអាជីពដែលប៉ង
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

គន្លឹះ ៥ សម្ភាសន៍ការងារ ឆាប់ទទួលបានជោគជ័យលឿន ក្នុងអាជីពដែលប៉ង

បានផុស

នៅ

ប៉ុន្មាននាទីដំបូងនៃការសម្ភាសន៍ អាចជះឥទ្ធិពលយ៉ាងច្បាស់លាស់ ទៅលើរបៀបនៃអ្នកសម្ភាសន៍ ដែលកំពុងតែលួចសង្កេតតាមដាន និងពិនិត្យមើលកាយវិការជាក់លាក់ណាមួយ របស់​យើង​ដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាគន្លឹះ ៥ នាទីរហ័ស ធ្វើឲ្យអ្នកសម្ភាសន៍ ឆាប់ចងចាំពីខ្លួនយើង ជាពិសេសឆាប់បានការងារកន្លែងនោះ។

១ ប្រុងប្រៀប​ខ្លួន​ជានិច្ច​​ មុន​ពេល​ចាកចេញ​ពី​ផ្ទះ

យើង​មិន​អាច​ស្មាន​ដឹង​ថា​ នឹង​ជួប​នរណា​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ឬ​ខណៈ​ពេល​កំពុង​ឡើង​អគារ​របស់​ក្រុមហ៊ុន។ ដូច្នេះ ត្រូវប្រាកដថា យើងត្រូវប្រកបដោយភាពរួសរាយ​រាក់ទាក់ ទំនុកចិត្ត និង​វិជ្ជាជីវៈ ចាប់​ពីពេលដែល​ចាប់ផ្ដើម​ចេញដំណើរពីផ្ទះ។

ត្រូវ​ប្រាកដ​ថា ​មក​ដល់​មុន​ម៉ោង ដើម្បី​ទុក​ពេល​ឲ្យ​ខ្លួនឯង​សម្រាក។ ដាក់​ទូរសព្ទ​ ក្នុង​សំឡេង​ស្ងាត់​ ធ្វើការ​សន្ទនា​ជាមួយ​អ្នក​ទទួល​ភ្ញៀវ និង​​អ្នក​ជុំវិញ​ ដើម្បី​បង្កើត​ទំនាក់ទំនងជាមួយគ្នា។

២ ចាត់ទុក​អ្នក​គ្រប់គ្នា​ដែល​ជួប​ ជា​អ្នក​សម្ភាសន៍​របស់​យើងវិញ

ត្រូវប្រាកដថា អ្នកមានភាពគួរសម និងរួសរាយរាក់ទាក់​ចំពោះអ្នកគ្រប់គ្នា ដែលជួបក្នុង​ដំណើរការ​សម្ភាសន៍។ ទាំងនេះគឺជាចំណុចទំនាក់ទំនងទាំងអស់​ ជាមួយនិយោជក និង​សហការី​នាពេល​អនាគត ​ដ៏​មាន​សក្ដានុពល។ ដែល​ជា​រឿយៗ​យើងត្រូវ​ចែករំលែកចំណាប់អារម្មណ៍ខ្លួនឯងជាមួយ​របស់​ពួកគេ​ ។ ហើយក៏ត្រូវ​ប្រាកដ​ដែរថា ​អ្នកគ្រប់គ្នា​ដែល​អ្នក​បាន​ទាក់ទង​ជា​មួយ ​ឃើញ​អ្នក​នៅ​ក្នុង​ពន្លឺ​វិជ្ជមាន។

៣ ត្រូវបង្កើតចំណាប់អារម្មណ៍ដំបូង

ការ​បង្កើត​ចំណាប់​អារម្មណ៍​ដំបូង​ គឺ​ជាអ្វីដែលបេក្ខជនគ្រប់គ្នាគួរ​ធ្វើ​ ដើម្បីទាក់ទាញចំណាប់​អារម្មណ៍​អ្នក​សម្ភាសន៍។ចំណាប់​អារម្មណ៍​ដំបូង ​មិន​មែន​សំដី​តែ​មួយ​មុខ​ឡើយ ​តែ​ជាការញញឹម​ដោយ​ទំនុក​ចិត្ត ចាប់ដៃ​គ្នា​យ៉ាង​រឹងមាំ សម្លឹង​ភ្នែក ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ ទាំងនោះគឺមានន័យថា​ យើង​កំពុង​ចង់​បាន​ការងារ​ធ្វើ​នៅ​កន្លែង​របស់​គេហើយ។

៤ ត្រៀមខ្លួន​សម្រាប់​ការ​និយាយ

ការ​និយាយ ជាវិធីមួយសម្រាប់មនុស្សក្នុងការបង្កើត​ទំនាក់ទំនង ស្និទ្ធស្នាល ដែលបង្ហាញពី​ទំនាក់ទំនង​អាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ ។ ដូច្នេះ ជាផ្នែកនៃការរៀបចំសំភាសន៍ ការ​គិត​ទុក​ជាមុន​អំពី​ប្រធានបទ​ដែល​ទំនង​ជា​អាច​នឹង​កើតឡើង ដើម្បី​ជួយ​ឲ្យ​ការ​សន្ទនា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

គន្លឹះសំខាន់គឺត្រូវបង្កើតប្រធានបទ ដែលអ្នកចាប់អារម្មណ៍រួមគ្នា អ្នកអាចសួរ និងឆ្លើយសំណួរដែលអាចទុកចិត្តបាន។។ ឧទាហរណ៍ តើនិយោជកដែលមានសក្តានុពល​របស់អ្នក​ មាន​នៅក្នុងព័ត៌មានថ្មីៗនេះទេ? ឬ អាចសួរអំពីផលប៉ះពាល់​ដែល​អាច​កើត​មាន​លើ​ក្រុមហ៊ុន​នៃ​ព្រឹត្តិការណ៍​ថ្មីៗនេះ ដូចជា​ច្បាប់​អន្តោប្រវេសន៍​ថ្មី ការធ្លាក់ចុះតម្លៃភាគហ៊ុន ឬការ​វាយប្រហារ​មេរោគ​ធ្ងន់ធ្ងរ? ក្នុងករណីនីមួយៗ ត្រូវប្រាកដថាអ្នកមានគំនិតគួរ​ឲ្យ​ចាប់​អារម្មណ៍​​ផ្ទាល់ ដើម្បី​រួមចំណែក​ផង​ដែរ។

៥ ត្រៀមឆ្លើយសំណួរអ្នកជានិច្ច

ជាគំនិតល្អ ក្នុងការមានចំណុចសំខាន់ពីរ ឬបីដែលអ្នកចង់ធ្វើ អំពីអ្វីដែលអ្នកត្រូវផ្តល់ជូន និងអ្វីដែលអ្នកកំពុងស្វែងរក ឧទាហរណ៍ ‘ខ្ញុំត្រៀមខ្លួនរួចជាស្រេច សម្រាប់បញ្ហា​ប្រឈមនៃការគ្រប់គ្រងក្រុម, ខ្ញុំរួមបញ្ចូលគ្នានូវបទពិសោធន៍អនុលោមភាពជាមួយនឹង​ជំនាញបច្ចេកទេស, នៅក្នុងអាជីពរបស់ខ្ញុំ ខ្ញុំបានបង្កើតជំនាញបំប្លែងឌីជីថល​យ៉ាងទូលំទូលាយល។ល។

ទាំងនេះគឺជាចំណុចសំខាន់ ដែល​យើង​ចង់​ឲ្យ​អ្នកសម្ភាសន៍​ចងចាំយើង។ ដូច្នេះ ព្យាយាម​ធ្វើ​វា​តាម​ធម្មជាតិ​ គ្រប់​ពេល​ដែល​អ្នក​អាច​ធ្វើ​បាន សូម្បី​តែ​ប៉ុន្មាន​នាទី​ដំបូង​ក៏​ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ល្បិចពិសេស ធ្វើការឆាប់ឡើងប្រាក់ខែ ហើយនាំខ្លួនរីកចម្រើនថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

មក​ដឹង​មូលហេតុ ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ពន្យល់​រឿង​ម្តាយ​ចេញ​ទៅ​អាមេរិក

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ថា ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ គឺជា​សោដ​នាដកម្ម​មួយ​ប្រៀបបាន​ទៅនឹង​របប​ប៉ុលពត

ជីវិតកម្សាន្ដ៥ ម៉ោង មុន

រំភើប​ជំនួស !​តា ចេក ទទួលបាន​ថវិកា​២​ពាន់​ដុល្លារ​និង​សម្ភារ​:​មួយចំនួន​ពី​អ្នកស្រី ទ្រី ដា​ណា

នយោបាយ៧ ម៉ោង មុន

គ​.​ជ​.​ប ពន្យល់​គណបក្ស​៣ អំពី​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត ឬ​ទម្រង់​បែបបទ​១១០២

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services