Connect with us

អាជីព

ល្បិចពិសេស ធ្វើការឆាប់ឡើងប្រាក់ខែ ហើយនាំខ្លួនរីកចម្រើនថែមទៀត

បានផុស

នៅ

មានគន្លឹះនិងល្បិចជាច្រើន ដើម្បីធ្វើការឆាប់ឲ្យមេដំឡើងប្រាក់ខែ។ និយាយពីល្បិច មិនមែន​សំដៅ​ទៅ​បុគ្គលិក​ពូកែ​អែបអប​ បញ្ចោរ​មេ ​ឬ​ខ្ជិល​ធ្វើការ​ ហើយយកតែរបស់គេមានស្រាប់ៗមកជារបស់ខ្លួនសោះ ​ក៏​ឡើង​ប្រាក់ខែ​ដែរ។

រឿងទាំងនេះមិនមែនអាថ៌កំបាំង​ និងមិនពិបាកធ្វើនោះទេ វាជា​ការ​ព្យាយាម​ អនុវត្ត​ឲ្យ​ជា​ទម្លាប់​ និង​វាយតម្លៃ​ បូករួម​ទាំង​ការ​អភិវឌ្ឍ​ខ្លួន​បាន​​កម្រិត​ណា​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ដឹង​ពី​របៀប​ធ្វើផែនការ​រយៈ​ពេលវែង នៅក្នុងយុគសម័យប្រកួតប្រជែង ការធ្វើផែនការរយៈពេលខ្លីប្រហែលជាមិនគ្រប់គ្រាន់ទៀតទេ។ ផែនការរយៈពេលខ្លី អាចមិនដំណើរការតាមសក្តានុពលពេញលេញឡើយ។ ហេតុនេះ​ ត្រូវចេះរៀបចំផែនការជីវិត​ទាំងរយៈពេលខ្លីនិងវែង។ ផែនការវែង អាចមានរយៈពេល ១០ ឆ្នាំឬអាចមើលពី១ឆ្នាំទៅ៥ ឆ្នាំ​ម្តង ​ដើម្បី​ឲ្យ​សមស្របតាមរបៀបរស់នៅ​របស់​យើង។

២ ពូកែ​ទំនាក់ទំនង​លឿន​និង​ប្រសិទ្ធភាព ជាមួយ​នឹង​ប្រតិកម្មភ្លាមៗ មិនថាជាអ៊ីមែល ការ​ហៅទូរសព្ទ ឬការស្នើសុំផ្សេងទៀត​ពីអ្នក​គ្រប់គ្រង​ឬ​មេ​របស់​យើង​ទេ។ បើ​អ្នករហ័ស​ជាមួយការងារ​ នោះ​ថៅកែ អតិថិជន ឬមិត្តរួមការងារ​ នឹងចូលចិត្ត​អ្នក។

៣ ចំណាយលុយដោយឈ្លាសវៃក្នុងការធ្វើផែនការ បញ្ហាហិរញ្ញវត្ថុមានសារៈសំខាន់ ដូច្នេះ ចាំបាច់ណាស់ ក្នុងការគ្រប់គ្រង ការចំណាយឲ្យបានល្អ។ ប៉ុន្តែនេះមិនមានន័យ​ថា យើង​ត្រូវ​តឹងរ៉ឹង​ចំពោះ​អាហារ​ទេ។ គ្រាន់តែ​ចៀសវាង​ការ​ចំណាយច្រើនហួសប្រមាណ ឬមិនចាំបាច់។ នៅក្នុង​សម័យ​នេះ​ កំណើន​សេដ្ឋកិច្ច​ចំណូលចំណាយ​និង​បំណុលត្រូវតែមានផែនការច្បាស់សាស់។ លើស​ពីនេះ វា​ជាការល្អក្នុងការសិក្សាពីការវិនិយោគដើម្បីរក្សាតុល្យភាព​របស់អ្នក។

កំណត់ គួរតែបង្កើតទម្លាប់ជារៀងរាល់ថ្ងៃ ជាកាលវិភាគ​ផ្ទាល់ខ្លួន ​ដូចជារៀងរាល់ព្រឹក​ពិនិត្យមើល​អាសយដ្ឋាន​ អ៊ីមែល ​ជា​មុន ឬពិចារណាលើកិច្ចការសំខាន់ដែលត្រូវធ្វើនៅថ្ងៃស្អែក។ ផ្ដល់​អាទិភាព​ដល់ការងារដោយផ្អែកលើសារៈសំខាន់និងភាពបន្ទាន់។ នេះនឹងជួយ​អ្នក​ឲ្យ​ផ្ដោត​អារម្មណ៍​ពេញ​មួយ​ថ្ងៃ​ ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់ និង​ចៀសវាង​ការរំខាន។

៥ កំណត់ខ្លួន​ឲ្យ​ជា​ឧបសគ្គ កំណត់ខ្លួនឯង​ឲ្យ​ជាឧបសគ្គ ហើយត្រូវក្លាហាន​ប្រឈមមុខជាមួយ​បញ្ហានោះ ​វា​នឹង​ជួយអ្នក​ឲ្យ​មានភាពរីករាយចំពោះខ្លួនឯង ​ក្នុង​លក្ខណ​យើង​បាន​ធ្វើ​វា​អស់​ពី​សមត្ថភាព។ ទទួលយក​បញ្ហាប្រឈម​ថ្មីៗ​ ហើយ​មើល​ថាតើលទ្ធផលវិជ្ជមាន​យ៉ាងណា។

៦ អានឲ្យច្រើន នេះមិនត្រឹមតែអនុញ្ញាតឲ្យអ្នកដឹងពីព័ត៌មាន ដែលកំពុងកើតឡើងនៅលើពិភពលោកទេ។ វាក៏ឲ្យ​អ្នកប្រើវាជាប្រធានបទនៃការសន្ទនា ​ប្រកបដោយ​វិជ្ជាជីវៈ​ជាមួយមិត្តរួមការងារ។ សូម​ចង​ចាំថា មនុស្ស​ដែលអាន​ច្រើន ដឹងច្រើន ស្គាល់ច្រើន ក្លាយជាអ្នកដឹកនាំ​ ហើយអាច​រៀនពី​យុទ្ធសាស្ត្រ​គំនិត​ល្អៗពីតួអង្គ​ ដើម្បី​យកមកអនុវត្តក្នុងជីវិត​ពិត។

៧ កុំផ្ដាច់​បណ្ដាញ ស្គាល់មនុស្សមកពីមជ្ឈដ្ឋានជាច្រើន អ្នកមាន​ឱកាស​បង្កើតទំនាក់ទំនង​ជាមួយ​អ្នកដទៃក្រៅពី​ក្របខ័ណ្ឌ​ផ្ទាល់ខ្លួន​។ នៅពេលអនាគត វាអាចជាអន្តរកម្មអាស្រ័យ។ ការធ្វើជំនួញតែង​តែត្រូវបានគេស្គាល់ថាជាបណ្តាញ។ ដូច្នេះកុំឈប់ពង្រីកបណ្តាញ កុំរារាំងខ្លួនអ្នកពីទំនាក់ទំនងសង្គម។ ព្យាយាមចូលរួមក្នុងអង្គការសមាគម ឬព្រឹត្តិការណ៍ស្ម័គ្រចិត្ត​ ដើម្បីស្គាល់មនុស្សឲ្យបានច្រើន។

៨ គិតច្នៃប្រឌិតក្នុងការងារ គួរតែមានគំនិតថ្មីៗ វិធីសាស្រ្តថ្មី ឬច្នៃប្រឌិត តែងតែត្រូវបានអនុវត្តចំពោះការងារ។ យើងមិនដែលទទួលបានលទ្ធផលថ្មី ពីវិធីចាស់ឡើយ ការព្យាយាមប្រថុយនឹងអ្វីដែលមិនធ្លាប់ស្គាល់ គឺមិនធ្វើឲ្យខូចខាត ឬគួរឲ្យខ្លាចដូចដែលគិតទេ។ ប្រថុយដោយត្រៀមខ្លួន សម្រាប់ការបរាជ័យ​ជាមួយអាកប្បកិរិយាវិជ្ជមាន។

៩ ត្រូវប្រាកដថាថែរក្សាខ្លួន ប្រសិនបើអ្នកចង់ធ្វើការឲ្យអស់ពីសមត្ថភាព ចាប់ផ្តើមដោយការថែរក្សាខ្លួន គេងយ៉ាងហោចណាស់ ៧ ម៉ោង ដើម្បីចាប់ផ្តើមពេលព្រឹកស្រស់ស្រាយ ធ្វើលំហាត់ប្រាណប្រចាំសប្តាហ៍ រក្សាភាពសកម្ម ផ្តោតអារម្មណ៍និងត្រៀមខ្លួនទប់ទល់នឹងស្ត្រេស ក៏ដូចជាធ្វើឲ្យមានតុល្យភាពពេលវេលាការងារនិងជីវិតផ្ទាល់ខ្លួន។

ធ្វើអ្វីដែលសប្បាយ ដោយកំណត់វាតាមកាលវិភាគរបស់អ្នក ដូច្នេះអ្នកអាចធ្វើតាមកាលវិភាគ។ ការសំរាកលំហែនិងសកម្មភាពខ្លះៗ វានាំមកនូវការពេញចិត្តនិងសុភមង្គល ហើយក៏នាំមកនូវសេចក្តីសប្បុរសដល់មិត្តរួមការងារនិងខ្លួនឯងផងដែរ។

ធ្វើតែចំណុចដូចបានរៀបរ៉ាប់ មិនបាច់ហើបមាត់សុំមេឡើងប្រាក់ខែ ក៏មេឡើងឲ្យដែរ។ ព្រោះអី? ដោយយើងជាមនុស្សមិនខ្លាចការប្រថុយ មិនខ្ចិលច្រអូស ធ្វើការបន្លំៗដូចបុគ្គលិកដទៃ មិនចាំតែយករបស់គេស្រាប់ៗមកជារបស់ខ្លួន មានភាពរហ័ស ឆាប់ប្រតិកម្មរហ័ស មិនស៊ីជោរតាមអារម្មណ៍ដែលចង់ឆ្លើយជាមួយក្រុមការងារពេលណាក៏បាន។ ជាពិសេសអ្នកមិនមែនជាបុគ្គលិក ធ្វើការប្រើអារម្មណ៏ផ្ទាល់ខ្លួនមកឡូកឡំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះជោគជ័យក្នុងក្រុមការងារ ដែលអ្នកដឹកនាំច្រើនអនុវត្តជាប្រចាំ

ចុចអាន៖អាជីព ៥ ប្រភេទ ជាការងារក្រៅម៉ោង និងកំពុងត្រូវប៉ាន់ខ្លាំង លើទីផ្សារនាសម័យកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម