ព័ត៌មានជាតិ
ធ្លាក់ខ្យល់ពីជើង ត្រីបឹងចុះច្រើនជាងត្រីស្រែ ឯត្រីទន្លេសឹងរកមកបង់សម្លមិនបាន
អាជីវករលក់ត្រីផ្សារច្បារអំពៅ បានប្រាប់ឱ្យដឹងនៅ ព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ នេះថា នារដូវធ្លាក់ខ្យល់ពីជើង ដែលជាទំនៀមទម្លាប់ គឺត្រីធម្មជាតិតាមបឹងបួរ និងស្រែចុះច្រើន ខណៈនៅ តាមផ្សារសឹងតែរកត្រីលក់មិនបាន។
អាជីវករលក់ត្រី បាននិយាយថា ចាប់តាំងពីខ្យល់ធ្លាក់ពីជើងប៉ុន្មានថ្ងៃនេះគឺមិនសូវមានត្រីធម្មជាតិបានយកមកលក់នោះទេដែលភាគច្រើនជាត្រីចិញ្ចឹម ហើយបើមានវិញគឺជាត្រីបឹងទៅវិញ។
អាជីវករ ឆឿន សាន់ ដែលជាអាជីវករលក់ត្រីនៅ ផ្សារបន្លែច្បារអំពៅ នៅ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានបញ្ជាក់ថា ត្រីដែលពួកគាត់យកមកលក់នៅ ផ្សារក្នុងរដូវធ្លាក់ខ្យល់ពីជើងនេះជាត្រីបឹងស្រុកស្អាងខេត្តកណ្តាល។
ចំណែកត្រីស្រែ និងត្រីទន្លេវិញគឺសឹងតែរកមកធ្វើសម្លមិនបាន ហើយត្រីដែលដាក់លក់នៅលើទីផ្សារជាត្រីចិញ្ចឹមក្នុងស្រុក។
ប្រធានគណៈកម្មការផ្សារបន្លែ លោក សាន់ ប៊ុណ្ណា ប្រាប់ថា ក្នុងរដូវធ្លាក់ខ្យល់ពីជើងប៉ុន្មានថ្ងៃនេះគឺត្រីធម្មជាតិមិនសូវមានទេហើយសឹងថាគ្មាន។ ប៉ុន្តែក្នុងនោះក៏មានត្រីចិញ្ចឹមដែលមានតម្លៃធូថ្លៃដែលបងប្អូនប្រជាពលរដ្ឋបានទិញយកទៅ ធ្វើម្ហូបជាប្រចាំថ្ងៃទៅហើយ៕
អត្ថបទ៖ នរា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ