Connect with us

អាជីព

ស្ថាបនិកមីល្ពៅប្រកាសផ្អាកផលិតមីល្ពៅ​ទាំងសោកស្ដាយ បន្ទាប់ពីដំណើរការ​ ៤ ឆ្នាំ​

បានផុស

នៅ

ម្ចាស់សិប្បកម្មផលិតសរសៃមីចេញ​ពីផ្លែល្ពៅលោក វ៉ាន គិមវ៉ាង បានប្រកាសផ្អាក​ផលិត​មីល្ពៅរបស់ខ្លួនទាំងសោកស្ដាយ​ បន្ទាប់ពីមិនអាចបង្កើតរោងចក្របាន។

​តាមសំណេរ​នៅលើផេកហ្វេសប៊ុកផ្លូវការមីល្ពៅខ្មែរបាត់ដំបងប៉ុន្មានម៉ោងមុននេះបានសរសេរថា «ពេលវេលាពិត​ជាដើរលឿន​ណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វ៉ាន គិមវ៉ាងបានបញ្ជាក់ថា «ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន»។

ស្ថានបនិកមីល្ពៅខ្មែររូបនេះបញ្ជាក់ថា រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួលនោះ​ទេគ្រប់​យ៉ាងគឺវាមានហេតុ និងផល។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីហេតុផលពីលោក វ៉ាន គិមវ៉ាងនៅឡើយទេ។

សូមជំរាបថា មីល្ពៅខ្មែរ បាត់ដំបង់បានលេចរូបរាងឡើង​នៅដើមឆ្នាំ ២០១៩ ​ដែលមានលោក វ៉ាន គិមវ៉ាង អតីត​និស្សិត​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​ចំណី​អាហារ​នៃ​សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបង និងជាស្ថាបនិកស្រាវជ្រាវ​ផលិត​សរសៃ​មី​ចេញ​ពី​ផ្លែ​ល្ពៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម