អាជីព
វិធីសាស្រ្តស្វែងរកបុគ្គលិកល្អៗមកចូលរួមជ្រោមជ្រែងយើង
ការជ្រើសរើសបុគ្គលិកដែលមានគុណភាព មានសារៈសំខាន់ណាស់សម្រាប់ឆ្ពោះទៅរកជោគជ័យរបស់អង្គភាព ប៉ុន្តែពិតជាមានការលំបាកច្រើន។ ក្នុងការស្វែងរកបុគ្គលិកដែលមានជំនាញនិងគុណភាពពិតប្រាកដ សម្រាប់តួនាទីនីមួយៗចាំបាច់ណាស់ក្នុងការបញ្ចូលវិធីសាស្រ្ត ដូចខាងក្រោម៖
រុករកពិនិត្យប្រវត្តិរូបនិងចរិតលក្ខណៈលើបណ្តាញសង្គម

អ្នកដឹងទេថា ការដ្រាម៉ាជារៀងរាល់ថ្ងៃនឹងទម្លាក់ក្រេឌីតរបស់ខ្លួនព្រោះហ្វេសប៊ុក ជាកន្លែងដែលមនុស្សតាមវាយតម្លៃយើងពេលគេឃើញឈ្មោះក្នុង CV។ សូម្បីព័ត៌មានដែលយើងចែកចាយនិងអ្នកដែលយើង Follow គឺបង្ហាញពីចរិតលក្ខណៈនិងស្តង់ដារបស់យើង។ មានមនុស្សរាប់ពាន់នាក់បានដាក់ប្រវត្តិរូបសង្ខេបរបស់ពួកគេ នៅលើបណ្តាញពិតទាំងមិនដឹងខ្លួន ដែលមានន័យថាជារៀងរាល់ថ្ងៃគេបាន ស៊ែរអ្នកកំប្លែង អ្នកនិយាយលេងសើចគ្មានបានការ តួវីដេអូលើបណ្តាញដែលពង្វក់រឿងអត់ខ្លឹមសារ។ល។ ទាំងនេះ អាចជាវិធីដែល CV ត្រូវទម្លាក់ចោលភ្លាមៗ។
ទុកឱកាសចំបងឱ្យដល់បុគ្គលិកចាស់
ពេលចង់រើសបុគ្គលិកចូរពិនិត្យមើលទៅផ្នែកខាងក្នុងអង្គភាពសិន និងពិចារណាប្រសិនបើនិយោជិកបច្ចុប្បន្នកំពុងស្វែងរកការផ្លាស់ប្តូរតួនាទី ឬតំឡើងឋានៈ ហើយគេពិតជាបានបង្កើនសមត្ថភាពនឹងមានលក្ខណៈសមរម្យ។ យើងមិនត្រឹមតែដឹងពីភាពខ្លាំងនិងបទពិសោធន៍របស់បុគ្គលនោះប៉ុណ្ណោះទេ ថែមទាំងចំណេញពេលក្នុងការឱ្យពួកគេមកស្វែងយល់អំពីចំណេះដឹងមូលដ្ឋានជាវប្បធម៌ផ្ទៃក្នុងរបស់អង្គភាព។
ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម

បណ្តាញសង្គមផ្តល់នូវឱកាសដ៏ល្អមួយ ដើម្បីទទួលបានការនិយាយអំពីមុខតំណែងថ្មីដោយបើកចំហនិងចែកចាយលឿន។ ប៉ុន្តែប្រសិនបើចង់ប្រើបណ្តាញទាំងនេះដើម្បីចែករំលែកការប្រកាសការងារមានប្រសិទ្ធិភាពត្រូវប្រាកដថា យើងមានមនុស្សរង់ចាំឆ្លើយ comments ឬសរសេរ Caption ល្អៗក្នុងន័យ បង្កើតភាពរំភើបអំពីតួនាទីនិងកិត្យានុភាពនៃក្រុមហ៊ុនរបស់យើងឱ្យមនុស្សមានទេពកោសល្យនានាចង់ចូលរួមសាកល្បង។ ត្រូវចាំថាបុគ្គលិកល្អភាគច្រើនមានម្ចាស់ ដូច្នេះយើងត្រូវតែមានវិធីទាក់ទាញពួកគេ។
ពិចារណាអ្នកដែលទើបនឹងចេញស្វែងរកការងារថ្មីៗ
ដោយសារតែគេនោះមិនទាន់មានបទពិសោធច្រើននៅក្នុងវិស័យរបស់យើង មិនមានន័យថាគេនឹងក្លាយទៅជាបុគ្គលិកល្អនោះទេ ជាពិសេសប្រសិនបើពួកគេមានជំនាញទន់ខ្ពស់ និងបុគ្គលិកលក្ខណៈដែលយើងកំពុងស្វែងរក។
ជំនាញបណ្តុះបាន តែជំនាញទន់និងបុគ្គលិកលក្ខណៈមនុស្សទេដែលពិបាករក។ លុះត្រាតែតួនាទីដែលយើងកំពុងជួលតម្រូវឱ្យមានបទពិសោធក្នុងឧស្សាហកម្មនេះដាច់ខាត ដូចជាជំហរដឹកនាំដោះស្រាយទំនាស់ជាមួយអតិថិជន។ល។ គ្មានហេតុផលដែលពិចារណាបេក្ខជនទើបនឹងចេញពីសាលារៀនឬកំពុងស្វែងរកការផ្លាស់ប្តូរអាជីពនោះទេ។

ប្រើបុគ្គលិកឱ្យក្លាយជាឯកអគ្គរដ្ឋទូតម៉ាក
នៅពេលដែលនិយោជិកស្រឡាញ់កន្លែងធ្វើការរបស់ពួកគេ ពួកគេក្លាយជាអ្នកតស៊ូមតិផ្សព្វផ្សាយអំពីយើង បានយ៉ាងល្អ រហូតដល់មិត្តភក្តិនិងបងប្អូនចង់មកធ្វើការដែរ។ ពួកគេនឹងប្រាប់មិត្តភក្តិនិងក្រុមគ្រួសារអំពីបទពិសោធន៍ដ៏អស្ចារ្យ ចំណេះថ្មីនិងឱកាស។ សម្តីពួកគេមានអនុភាពជាការផ្សាយPRរាប់រយដង។
ផ្សាយអត្ថប្រយោជន៍
ប្រាក់ឈ្នួលប្រកួតប្រជែង ពេលម៉ោងបត់បែន ពេលវេលាឈប់សម្រាកដ៏ល្អ ឱកាសរៀនពីការងារ ក្តីទាំងអស់នេះ សុទ្ធតែទាក់ទាញយកបានមនុស្សមានទេពកោសល្យ៕
ប្រែសម្រួល៖ សុភា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


