KPT+
ចង់បង្កើតក្រុមហ៊ុនទាំងកំពុងសិក្សានៅមហាវិទ្យាល័យ?
និស្សិតកាន់តែច្រើនឡើង កំពុងងាកទៅរកផ្ចង់ជីវិតក្នុងភាពជាសហគ្រិន ហើយមានរបាយការណ៍បង្ហាញថា តាមពិត ៦៧ ភាគរយ នៃសិស្សវិទ្យាល័យនៅអាមេរិក ចាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្មទាំងរៀនមិនទាន់ចប់ ដូច្នេះមិនមានអ្វីជាការភ្ញាក់ផ្អើលទេដែលនៅមហាវិទ្យាល័យនៅអាស៊ីយើងក៏នឹងវិវត្តទៅរកនិន្នាការស្រដៀងគ្នាដែរ។

ដោយសារគំរូ នៃស្ថាបនិកហ្វេសប៊ុក Mark Zuckerbergs និង Larry Pages ការសម្រេចចិត្តបង្កើតក្រុមហ៊ុនទាំងវ័យនៅរៀននេះជាការប្តេជ្ញាចិត្តជា ក្នុងចំណោមមនុស្សជំនាន់ថ្មី។
ទោះយ៉ាងណាក៏ដោយមានអាថ៌កំបាំងជាច្រើនដេលយើងគួរដឹង មុនការចាប់ផ្តើមក្រុមហ៊ុនមួយទាំងធនធាន រួមទាំង ទេពកោសល្យនៃការ បំផុសគំនិតផងដែរ។ ភាពជាសហគ្រិនតម្រូវឱ្យមានវិន័យដើម្បីអភិវឌ្ឍគំនិតអាជីវកម្មទៅជាអ្វីមួយ ពិតប្រាកដមិនមែនស្រមើស្រមៃឡើយ។
មានវិធីបីយ៉ាងដើម្បីគ្រប់គ្រងសហគ្រិនភាពដំបូងរបស់យើងតាំងពីនៅមហាវិទ្យាល័យគឺ ៖
១ ចូលវគ្គសិក្សា

ត្រូវយកវគ្គសិក្សាសហគ្រិនភាពដែលនឹងជួយ ក្នុងការកសាងក្រុមហ៊ុនជ្រើសយកថ្នាក់គ្រប់គ្រងសហគ្រិ ដែលផ្តល់ឲ្យនូវការស្វែងយល់អំពីករណីសិក្សាមុនៗនៃអ្នករកស៊ីក្នុងស្រុកយើង ជួយឱ្យយល់ពីវិធីដែលក្រុមហ៊ុននានាបានផ្តោត បានពើបបញ្ហានិងដំណោញស្រាយការប្រឈម។
២ ជួបអ្នកជំនាញ
កុំខ្លាចក្នុងការទាញយកបទពិសោធន៍របស់ មនុស្សនៅជុំវិញយើង មិនថាអ្នកជោគជ័យ អ្នកបរាជ័យ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដែលអាចទាញយកប្រយោជន៍សម្រាប់ការរីកចម្រើនផ្ទាល់ខ្លួននិងវិជ្ជាជីវៈក្នុងវិស័យដែលយើងចង់ធ្វើ។
៣ បង្កើតលក្ខខណ្ឌល្អជាមួយសាស្ត្រាចារ្យ
ពួកគេមានបណ្តាញនិងការតភ្ជាប់មិនគួរឱ្យជឿដែល អាចណែនាំ ឱ្យយើងបានស្គាល់ អ្នកជោគជ័យជាច្រើនបានជោគជ័យដោយសារការគាំទ្រនៃគ្រូៗរបស់ពួកគេ ។ ទោះគ្រូយើងមិនមានបានច្រើនតែក៏មានបទពិសោធជាច្រើនឆ្នាំដែលមានតម្លៃខ្លាំងណាស់សម្រាប់អ្វីៗមកជួយជាយោបល់លើគំនិតដ៏អាស្ចារ្សស្រាប់របស់យើងក្នុងសម័យកាលថ្មីនេះ។
៤ ចៀសវាងពីការវិលវល់

កំណត់រៀននិងទម្លាប់ឆ្លៀតពេល គឺវិធីសាស្ត្រប្រើពេលវេលា ច្បាស់លាស់មានសារៈសំខាន់ដូចជា រាល់ថ្ងៃទៅដើរលេងប៉ុន្មានម៉ោង internetស្រាវជ្រាវ ប៉ុន្មាន ហ្វេសប៊ុកប៉ុន្មាន ញាំកាហ្វេពិនិត្យមើលភាពស៊ីវិល័យរបស់អ្នកផងប៉ុន្មាន ចំណាយពេលជាមួយគ្រួសារ មិត្តភក្តិ កីឡាសុខភាព និងការអានមុនគេង។ រៀបចំឡើងវិញកាលវិភាគប្រចាំថ្ងៃ ធ្វើសមាធិឬអានសៀវភៅ ទៅប្រជុំពិភាក្សា កំណត់នូវអ្វីដែលសក្តិសមបំផុតសម្រាប់យើង ដើម្បីធ្វើឱ្យមានកម្លាំងចិត្ត មានភាពស្វាហាប់និងពេលវេលាធ្វើការជារៀងរាល់ថ្ងៃដោយពេញចិត្តនឹងដំណើរការនិមួយៗរបស់ខ្លួន។
៥ សិក្សាជានិច្ច
ពិតជាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកចំណុច ទីផ្សារគោលដៅនិងស្វែងរកវិធីដើម្បីដោះស្រាយដើម្បីអាចរកប្រាក់បាន។ សូមចាំថា ទីផ្សារគោលដៅគួរតែមានទំហំធំល្មមសម្រាប់ទទួលយកទំនិញឬសេវាកម្មយើងយូរអង្វែងបាន។
នៅពេលដែលអ្នកណាម្នាក់ ក្មេងយ៉ាងណាក្តីដែលអាចមានលទ្ធភាពដោះស្រាយបញ្ហាបានយ៉ាងត្រឹមត្រូវទាក់ទិននិងអតិថិជន ទទួលបាននូវមតិប្រតិកម្មរបស់ពួកគេ គឺជាសញ្ញាដំបូងនៃការកសាងទីផ្សារបានហើយក៏ជាសហគ្រិនភាពដែលកំពុងដំណើរការដូចគ្នា៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ influencive
ចុចអាន៖ បះសក់! ស្គាល់មហាសេដ្ឋីជប៉ុនដែលទិញកៅអីយានអវកាស SPACEX ទាំងអស់ឬនៅ?
ចុចអាន៖ ចំណុចធំៗបង្ហាញថាជីវិតការងារកំពុងដើរលើផ្លូវត្រូវ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


