KPT+
ពីក្រោយជោគជ័យ នៃក្រុមហ៊ុន nike
NIKE ជាយីហោក្រុមហ៊ុនផលិតសម្ភារៈកីឡា និងស្បែកជើងដ៏ធំបំផុតមួយ ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៦៤ ដោយស្ថាបនិកពីររូប គឺលោក Phil Knight និង Bill Bowerman។
ជាងកន្លះសតវត្សមកហើយ NIKE បានក្លាយជាប្រេនពេញនិយមក្នុងចំណោមប្រេនដទៃដូចជា ADIDAS និង PUMA ជាដើម ដែលបច្ចុប្បន្នក្រុមហ៊ុនយក្ខនេះមានទ្រព្យសកម្មប្រមាណ ៣៩.១ ប៊ីលានដុល្លារ និងមានទីតាំងលក់ប្រមាណជា ១១៨២ កន្លែងទូទាំងសកលលោក។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes។

តើមានគន្លឹះអ្វីខ្លះដែលនាំឲ្យស្ថាបនិក Phil Knight អាចសម្រេចជោគជ័យក្នុងការបើកយីហោមួយនេះ?
១. មិនខ្លាចចាប់ផ្ដើម
ដើមឡើយ Phil Knight បាននាំយកស្បែកជើងពីប្រទេសជប៉ុនទៅលក់នៅឯសហរដ្ឋអាមេរិកទាំងខ្លួនឯងគ្មានប្រាក់ក្នុងខ្លួន ព្រមទាំងគ្មានជំនាញផ្នែកលក់ផង។ លោកបានស្នើណាត់ជួបជាមួយនាយកផ្នែកប្រតិបត្តិរបស់រោងចក្រផលិតស្បែកជើងម៉ាក Tiger នៅទីក្រុង Onitsuka ប្រទេសជប៉ុន ដើម្បីពិភាក្សាការងាររកស៊ី ហើយបានសន្យាថា នឹងទិញស្បែកជើងពីរោងចក្រនោះទាំងដែលការពិតលោកគ្មានអ្វីឡើយ។
បន្ទាប់ពីនោះ ស្ថានិករូបនេះត្រឡប់មកសហរដ្ឋអាមេរិកវិញ ដោយបានបើកក្រុមហ៊ុន Blue Ribbon Sports និងក្រោយមកបានប្តូរមកជា NIKE។

២. ប្រឹងប្រែងពេញទំហឹង
ខណៈកំពុងមានអាជីវកម្មផ្ទាល់ខ្លួន Knight ធ្លាប់បម្រើការងារជាគណនេយ្យករ និងជាជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ២-៣ ឆ្នាំដែរ។ កាលណោះដោយសារលោកត្រូវការចំណូលដើម្បីទប់ការចំណាយផ្ទាល់ខ្លួនខ្លះ ហើយជួយទ្រទ្រង់អាជីវកម្មដែលទើបនិងបើកដំបូងខ្លះ។
យ៉ាងណាក្ដី ប៉ុន្មានឆ្នាំក្រោយមក លោកបានបោះការងារនោះចោល ហើយងាកមកចំណាយពេលសម្រាប់តែ Blue Ribbon Sports ប៉ុណ្ណោះ។
៣. មានផែនការទីពីរត្រៀម
មេរៀនសំខាន់មួយទៀតដែលនាំឲ្យ Phil Knight អាចសម្រេចជំនួញយ៉ាងជោគជ័យ គឺលោកតែងតែត្រៀមផែនការការទីពីរជានិច្ច។ តាំងពីដំបូងលោកដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញនៅឯ Onitsuka ប្រទេសជប៉ុនមានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនថ្មីនៅសហរដ្ឋអាមេរិក ប៉ុន្តែ Phil បានគម្រោងបន្ទាប់រួចជាស្រេច ដើម្បីផលិតស្បែកជើងដោយខ្លួនឯង។ បែបនេះហើយ ទើប NIKE អាចលេចរូបរាងឡើង ក្រោយពេលក្រុមហ៊ុននៅជប៉ុនផ្ដាច់ការទាក់ទងធ្វើជំនួញជាមួយ។

៤. ផ្តល់ការជឿជាក់ដល់បុគ្គលិក
ក្រោយផ្តាច់ទំនាក់ទំនងពីក្រុមហ៊ុននៅ Onitsuka ប្រទេសជប៉ុន NIKE បានជួបភាពរង្គោះរង្គើខ្លះ ព្រោះបាត់ខ្នងបង្អែក។ យ៉ាងណាក៏ដោយ ស្ថាបនិកក្រុមហ៊ុន ខិតខំជំរុញកូនចៅរបស់ខ្លួនដោយផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមថា ការប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ គឺជាកត្តាកំណត់ពីជោគជ័យ ឬបរាជ័យឲ្យ NIKE ដាច់ខាត មិនមែនពឹងពាក់លើក្រុមហ៊ុននៅ Onitsuka ទាំងស្រុងនោះទេ។
៥. ចេះបញ្ឈប់បញ្ហា
ចាប់ពីគ្រាដំបូងដែល NIKE បានដំណើរការ Phil Knight បានយកឈ្នះឧបសគ្គជាច្រើនរាប់តាំងពី កង្វះលុយទ្រទ្រង់ក្រុមហ៊ុន ការតវ៉ាស្វែងរកសិទ្ធិធ្វើអាជីវកម្មស្របច្បាប់ជាមួយក្រុមហ៊ុនផ្តល់ការផ្គត់ផ្គង់នៅ Onitsuka រួមទាំងការតតាំងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានចោទប្រកាន់លោកពីបទមិនបានបង់ពន្ធនាំចូលឲ្យស្មើភាព។

យ៉ាងណាក្ដី នាយកក្រុមហ៊ុនរូបនេះ បានយល់ព្រមបញ្ចប់ទំនាស់ជាមួយដៃគូរកស៊ី Onitsuka ដោយក្រុមហ៊ុននោះ យល់ព្រមសងថ្លៃពាក់កណ្ដាលមកឲ្យ NIKE។ ចំណែករូបលោកផ្ទាល់ បានយល់ព្រមបង់ថ្លៃ ១ ភាគ ៣ នៃតម្លៃពន្ធនាំចូលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទាមទារ។
ដ្បិតតែបញ្ហាទាំងនេះ ហាក់ចម្រូងចម្រាសខ្លាំង ធ្វើឲ្យលោកបាក់មុខបន្តិចក៏ពិតមែន ប៉ុន្តែ Phil Knight មានសមត្ថភាពអាចបញ្ឈប់ការវិវាទបានដោយរលូន៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Forbes
ចុចអាន៖ ទាយលេង Nike និង Adidas មួយណាខ្លាំងជាង?
ចុចអាន៖ ពីដៃគូពាណិជ្ជកម្មមកជាសត្រូវធំ រឿងពិតនៃបងប្អូនបង្កើតពីរនាក់ដែលសាង Adidas និង Puma
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


