Connect with us

អាជីព

រៀន​គូស​ផែនទី​អាជីព​ទៅជា​នាយក​ប្រតិបត្តិ​ក្នុង​រវាង​ពេល ៥ ឆ្នាំ​ខាងមុខ​

បានផុស

នៅ

​តើ​ដែល​គិត​ស្រមៃ​ថា ខ្លួនឯង​នឹង​ទៅដល់​លំដាប់​ណា​ក្នុង​រយៈពេល ៥ ឆ្នាំ​ទៀត​?

​នៅក្នុង​យុគសម័យ​នៃ​ភាពជា​សហគ្រិន គ្រប់គ្នា​អាច​ចាប់​មានគំនិត​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​បង្កើត​ឱកាស​ឱ្យ​ខ្លួនឯង​នៅក្នុង​កៅអី​ជា​នាយក​ប្រតិបត្តិ​ទោះ​ជោគជ័យ​ឬ​មិន​ក្តី ប៉ុន្តែ​តើ​មាន​អ្នកណា​ចង់បាន​ការ​បំភ្លៃ កុហក​ខ្លួនឯង​នោះ ? គ្រប់គ្នា​ចង់ឃើញ​ខ្លួនឯង​ទៅដល់​ទីនោះ​ដោយ​សមត្ថភាព​ពិត មិនមែន​លួង​សុំ​តំណែង​ពី​ឳ​ពុក​ម្តាយ​ឬ​ប្រពន្ធ​ប្តី​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កសាង​សមត្ថភាព​ពិត​ឆ្ពោះទៅរក​តំណែង​ជានា​យក​ប្រតិបត្តិ​ដោយ​របៀប​ណា​?

​ឆ្ពោះទៅរក​កៅអី​ជា​នាយក​ប្រតិបត្តិ មាន​ជំហាន​ជាក់ស្តែង​មួយចំនួន​ដែល​អាច​បង្កើនល្បឿន​ដំណើរ​របស់​យើង​រួមមាន​៖

១ ស្វែងរក​តួនាទី​ដែល​ម្ចាស់​ក្រុមហ៊ុន​ទុកចិត្ត​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំ ៗ ភាគច្រើន​មិនត្រូវ​បាន​គេ​រើស​មកពី​ខាងក្រៅ​ទេ​។ ភាគច្រើន​ស្ថិតក្នុង​ក្រុមមនុស្ស​ដែល​គេ​មើល​ទុក ហើយ​អាច​ទុកចិត្តបាន​។​

​នាយក​ប្រតិបត្តិ​នាពេល​អនាគត ច្រើនតែ​ពូកែ​ប្រតិ​ប​តិ្ត​ការ​ផ្នែក​សំខាន់ៗ​ដូចជា​ទំនាក់ទំនង គណនេយ្យ ផ្នែក​ទីផ្សារ ផ្នែក​គ្រប់គ្រង​មនុស្ស (Soft Skill)​។​ល​។ យើង​គួរ​ពូកែ​ផ្នែក​បី​នេះ ហើយ​មានគុណ​សម្បត្តិ​ច្រើន​សិន មុនពេល​ចាប់យក​ការងារ​កំពូល​បាន​។ ក្នុងករណី​ខ្លះ​សាវតា​ហិរញ្ញវត្ថុ​រឹងមាំ​អាចជា​ចំណុចខ្លាំង​ដែរ ដែលជិត​ពាក់កណ្តាល​នៃ​នាយក​ប្រតិបត្តិ​នៅ​អាមេរិក ធ្លាប់​បម្រើការ​ជានា​យក​ផ្នែក​គណនេយ្យ CFO ។​

២ មានកេរ្តិ៍ឈ្មោះ​ខាង​ល្អ​ត្រឹមត្រូវ​

​ជណ្តើរ​សាជីវកម្ម​វិធី​ល្អ​បំផុត​ក្នុងការ​ដាក់ខ្លួន​បោះជំហាន​ទៅមុខ​រលូន គឺ​ទទួលបាន​ការទទួលស្គាល់​ពី​ខាងក្នុង​ក្រុមហ៊ុន និង​ក្រៅសង្គម​ទូលំទូលាយ ។ មនុស្ស​នេះ​តោង​មានគំនិត​ផ្តួចផ្តើម ចិត្តថ្លើម​រាក់ទាក់​រាប​សារ ផ្តល់ឱកាស​មនុស្ស​ជំនាន់​ថ្មី មានបទពិសោធន៍​ដឹកនាំ​ល្អ ឬ​បម្រើ​នៅ​គណៈ​កម្មាធិការ​ក្រុមហ៊ុន​បានយូរ​មាន​ស្នាដៃ​ច្រើន ។ ការធ្វើ​បែបនេះ​អាច​បង្កើន​ជំនាញ​និង​ភាពជឿជាក់ ក្នុងចំណោម​មនុស្សម្នា​ជាការ​កសាង​កេ​រ្តិ៍ឈ្មោះ​ដោយ​មិនដឹង​ខ្លួន​និង​រឹងមាំ​យូរអង្វែង​។​

​អាកប្បកិរិយា​បង្កើត​ប​ណ្តា​ញ​បាន​មាំ ជា​អ្នកតស៊ូ​មតិ​ដ៏​រឹងមាំ និង​មាន​សេចក្តី​យោង ជា​អ្នក​និយាយ​ដ៏​មាន​ឥទ្ធិពល​រក្សា​ឈ្មោះ​របស់​យើង នៅ​កំពូល​បញ្ជី​សម្រាប់​ឱកាស​ធំៗ​។​

​ការទទួលយក​ការងារ​ដែល​ត្រូវការ​ការធ្វើដំណើរ​ឬ​ការផ្លាស់ប្តូរ​ទីលំនៅ​អាចមាន​អត្ថប្រយោជន៍​ជាពិសេស​មិន​ត្រឹមតែ​ជាការ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អ្នក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​ជា​ឱកាស​ដើម្បី​ទទួលបាន​បទពិសោធន៍​អន្តរជាតិ​ឬ​ការធ្វើដំណើរ – ជា​អ្វីដែល​រំពឹង​ពី CEO នាពេល​អនាគត​។​

៣ អភិវឌ្ឍ​ចរិតលក្ខណៈ​បាន​រហ័ស​

​អ្នកដឹកនាំ​អាជីវកម្ម​ដែល​ទទួលបាន​ជោគជ័យ​ត្រូវការ​លើសពី​ការធ្វើ​ជំនួញ​។ នៅក្នុង​បរិយាកាស​ជំនួញ​នាពេល​បច្ចុប្បន្ននេះ CEO ត្រូវការ​ជំនាញ​ទន់ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ក្រុមការងារ​ដែល​ខ្លួន​ចង់​ដឹកនាំ​។ ចង់​ដឹកនាំ​មនុស្ស​ល្ងង់ៗ​យើង​មិនចាំបាច់​ត្រូវការ​ចំណេះ​ច្រើន​លើសពី​លុយ​និង​អំណាច​ទេ ប៉ុន្តែ​ចង់បាន​មនុស្ស​ជា​អ្នកជំនាញ​ឯកទេស​មក​គោរព​ដើរ​តាម​យើង ច្បាស់​ណាស់​ត្រូវ​ពូកែ​បញ្ចុះបញ្ចូល​និង​មាន​ឥទ្ធិពល​ល្អ ដែល​ពិបាក​រក​ដូចជា មាន​សីលធម៌ មានគំនិត​ច្នៃប្រឌិត មានចិត្ត​អត់ធ្មត់ ទូលាយ​។​ល​។​

៤ សមត្ថភាព​ទំនាក់ទំនង​

​ចរិត​សំខាន់​មួយទៀត​គឺ ភាពវាងវៃ​ផ្នែក​អារម្មណ៍ ​Emotional intelligence (​ត្រូវបាន​គេ​ស្គាល់​ថា​ចំណុច​ធំ​បង្អស់​នៃ​ជំនាញ​ទន់​) ដែល​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ពួកគេ ​ហើយក៏​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ផងដែរ​។ អនុវត្ត​ជំនាញ​ស្តាប់​ឱ្យ​សក​ម្ម មិន​និយាយ​អំពី​ខ្លួនឯង​ហើយ​អំនួត​នឹង​អតីតកាល​ដដែលៗ រៀន​ឱ្យ​តម្លៃ ចងចាំ​គុណូបការៈ​អ្នកដទៃ និង​ពូកែ​លើកទឹកចិត្ត​។ នេះ​ជា​ចំណុច​ឈ្នះ ដេ​ល​អ្នកនឹង​ក្លាយជា​នាយក​ប្រតិបត្តិ​មិន​ខាន​ក្នុង​លទ្ធភាព​សាង​ដោយ​បាតដៃ​ខ្លួន​ពិតៗ​៕​

​ប្រែ​សម្រួល ៖ សុភា​

​ប្រភព​ ៖ studiobinder

ចុចអាន៖ ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះ​ជំនាញបឋមទាំងបួននេះសិន

ចុចអាន៖ គ្រប់គ្នា​ជានា​យក​ប្រតិបត្តិ ​នៃ​ជីវិត​ខ្លួនឯង កុំ​រស់​ព្រោះ​អ្នកដទៃ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម