គ្រប់គ្នា​ជានា​យក​ប្រតិបត្តិ ​នៃ​ជីវិត​ខ្លួនឯង កុំ​រស់​ព្រោះ​អ្នកដទៃ​
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

គ្រប់គ្នា​ជានា​យក​ប្រតិបត្តិ ​នៃ​ជីវិត​ខ្លួនឯង កុំ​រស់​ព្រោះ​អ្នកដទៃ​

Published

on

ការរស់នៅ​ព្រោះ​អ្នកដទៃ ថ្ងៃ​ណាមួយ​ដែល​បាត់បង់​គេ យើង​នឹង​មិន​ដឹង​ថា ត្រូវ​រស់​ដើម្បី​អ្វី​ទៀត​ឡើយ ចំណែក​រស់​ដើម្បី​ខ្លួនឯង ដឹកនាំ​ជីវិត​ខ្លួនឯង​គឺ​ថែទាំ​ខ្លួនឯង​នៅ​គ្រប់​ដំណាក់កាល​នៃ​ជីវិត ធ្វើជា​ម្ចាស់​លើ​ខ្លួនឯង​។​

​អត្ថបទ​នេះ​នឹង​ណែនាំ​អ្នក​នូវ​គំនិត​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន ដែល​បាន​ផ្លាស់ប្ដូរ​គំនិត​មនុស្ស​ជោគជ័យ​ជាច្រើន​ណាស់​មក​ហើយ​។​

យើង​ទាំងអស់​គ្នា​រមែង​តែង​គិត​អំពី​ការ​រក​ប្រាក់​

ខ្លះ​ចង់បាន​ការងារ​ទៀងទាត់ ដែល​ដាច់​ខែ​កាលណា មាន​គេ​គិត​ឲ្យលុយ​មក​ខ្លួន​តែ​ម្ដង​។ តាមរបៀប​មួយ​ផ្សេងទៀត​និយោជិក​ចង់​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​ដើម្បី​ដឹកនាំ​មនុស្ស​។​

​មនុស្ស​ខ្លះ​លះបង់​ពេញ​មួយ​ជីវិត​របស់​ពួកគេ​ចំពោះ​ការងារ សូម្បីតែ​បន្ទាប់ពី​ម៉ោង​ធ្វើការ​ផ្លូវការ​ដល់ពេល​ចុង​សប្ដាហ៍​ក្ដី​នៅ​តែ​គ្មាន​ពេលវេលា ព្រោះ ជីវិត​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការបម្រើ​ក្រុមហ៊ុន ឬ​បម្រើ​ខ្លួនឯង​រក​ប្រាក់​សងបំណុល​ធនាគារ បំពេញចិត្ត​ចង់បាន​ផ្ទះ ឡាន​គ្រឿង​មានតម្លៃ​នានា​។​

​ចាប់ផ្ដើម​មើល​ជីវិត​ជា​ក្រុមហ៊ុន​មួយ​របស់​យើង​ហើយ​យើង​ជា​CEO

គិត​អំពី ជីវិត​របស់​យើង​ហើយ​ដែល​មាន​យើង​ខ្លួនឯង ជា​នាយក​ប្រតិបត្តិ​នៃ​ជីវិត​នោះ​។ គិត​ហើយក៏​សួរ​ខ្លួនឯង​នូវ​សំណួរ​ដូច​ខាង​ក្រោម៖

​តើ​សម្ដែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​របៀប​យ៉ាង​ដូចម្ដេច​នឹង​អាច​ដឹកនាំ​ជីវិត​ទៅ​រក​ជោគជ័យ​ខ្ពស់​បំផុត​បាន​?

​តើ​ក្រុមហ៊ុន​នេះ​កំពុង​ដំណើរការ​យ៉ាងដូច​ម្ដេច​? ស្ថានភាព​នៃ​ក្រុមហ៊ុន​នីមួយៗ​គឺ​ស្រដៀង​នឹង​ស្ថានភាព​ទូទៅ​ក្នុង​ជីវិត​។ តើ​យើង​កំពុង​ធ្វើ​អ្វី​សម្រាប់​ជីវិត តើ​គ្រប់យ៉ាង​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ទេ​ឬក៏​ធ្វើ​មិនបាន​ល្អជា​លំដាប់ ហើយ​ធុញទ្រាន់​?

​ផែនការ​ជីវិត​

​តើ​ចក្ខុវិស័យ​និង​បេសកកម្ម​របស់​ក្រុមហ៊ុន​យើង​គឺជា​អ្វី​? បេសកកម្ម​គឺជា​គោលបំណង​របស់​យើង ឯ ចក្ខុវិស័យ​សំដៅ​ទៅលើ​គោលដៅ​។ តើ​អ្វី​ជា​គោលបំណង​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​នេះ​? តើ​គោលដៅ​ជីវិត​យើង​មាន​អ្វីខ្លះ​? ដោយ​គ្មាន​ភាព​ច្បាស់លាស់​លើ​ចំណុច​ទាំងនេះ ហើយ​បានជា​សម្រាប់​មនុស្ស​ជាច្រើន អ្វីៗ​ទាំងអស់​នៅ​ក្នុង​ជីវិត​ពួកគេ​ត្រូវ​បាន​ខ្ចាត់ខ្ចាយ​ព្រោះ​គេ​រស់នៅ​ជាមួយ​ភាព​ចៃដន្យ​ហើយ​មិន​ត្រូវ​បាន​ត្រៀមខ្លួន​អ្វី​មុន​ទាំងអស់​។​

​ការផ្សាយពាណិជ្ជកម្ម​

​មាន​គេ​ស្គាល់​យើង​ច្រើន​ទេ ឬ​មានគុណ​តម្លៃ​ណាមួយ​ក្នុង​ជីវិត​ដែល​អាច​ឱ្យគេ​ចងចាំ និង​គោរព​កើត​ដែរ​?

​មនុស្ស​ជាច្រើន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក​ទៅលើ​នាយកដ្ឋាន​អាជីព​និង​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​ធ្វេសប្រហែស​បញ្ហា​ដែល​នៅសល់​ដូចជា​គុណ​តម្លៃ​និង​មនុស្ស​ជំនិត​ដូច​ម្ចាស់​ក្រុមហ៊ុន​ដដែល​គិត​អំពី​លុយ​និង​ទីផ្សារ មិនបាន​គិត​អំពី​ផ្នែក​ទ្រទ្រង់​ផ្សេងៗ​ដែរ​។​

​ពួកគេ​មិន​ដឹង​ថា នាយកដ្ឋាន​ទាំងអស់​ត្រូវ​នៅ​កំពូល​ស្មើគ្នា ដើម្បី​នាំ​ឲ្យ​មានជីវិត​ល្អ​បំផុត​មួយ​។​

​ក្រុមហ៊ុន​ណាមួយ​ដែល​ពិនិត្យមើល​តែ​លើ​ថវិកា​និង​ទីផ្សារ ជប់លៀង​មាន​រង្វាន់​តែ​ផ្នែក​ពីរ​នោះ ក្រោយមក​ផលិតផល​របស់​ពួកគេ​បរាជ័យ ដោយសារតែ​កង្វះ​ការ​យល់ដឹង​ពី​គំនិត​របស់​អតិថិជន​និង​ការ​មិន​ពេញចិត្ត​ក្នុងចំណោម​និយោជិក​ផ្នែក​ផ្សេងៗ​ទៀត​។

សុខមាលភាព​ជីវិត​

ដូចគ្នា​នេះ​ដែរ​ សុខភាព​ឬ​ទំនាក់ទំនង​បម្រើ​មុខងារ​ជាក់លាក់​មួយ​ដែល​រួមចំណែក​ដល់​ជោគជ័យ​ក្នុង​ជីវិត​របស់​គ្រប់គ្នា​។ ប្រសិនបើ​មាន​បញ្ហា​សុខ​ភាពជា​បន្តបន្ទាប់​នឹង​ជះឥទ្ធិពល​ដល់​ជីវិត​ ហើយ​បើ​ខាង​ទំនាក់ទំនង ដូចជា​ចំណង​នៃ​មិត្តភាព​ចុះ​ខ្សោយ មិត្ត​នឹង​បណ្ដាញ​កាត់ចោល​អស់ អ្នកជា​CEO​បរាជ័យ​។​

​វប្បធម៌​និង​គុណ​តម្លៃ​

បុគ្គលិកលក្ខណៈ គុណ​តម្លៃ​និង​ជំនឿ​របស់​យើង​ជា​លក្ខណៈ​សំខាន់ៗ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​លោក​យើង​នេះ ដែល​កំណត់​ថា​គេ​នោះ​ជា​អ្នកណា​? មាន​តម្លៃ​អ្វីខ្លះ​? តើ​ក្រមសីលធម៌​ដែល​យើង​ម្នាក់ៗ​គោរព​តាម​គឺជា​អ្វី​? មាន​ជំនឿ​អ្វីខ្លះ​? វិជ្ជមាន​ឬ​អវិជ្ជមាន​? ទាំងនេះ​មាន​ឥទ្ធិពល​លើ​ការ​គិត​និង​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង​វា​ដូច​ណាស់​នឹង​ក្រុមហ៊ុន​មួយ​ដែល​គ្មាន​គុណ​តម្លៃ​ពិត​នឹង​លិចលង់​ក្នុង​ការ​កេងបន្លំ​រលំរលាយ ព្រោះ​ម្នាក់ៗ​មិន​យល់​អំពី​អ្វី​ទៅជា​គុណ​តម្លៃ​ទេ​ហើយក៏​មិន​ខ្វល់​ដែរ​។​

ចំណេះដឹង​និង​ការ​ផ្លាស់ប្ដូរ​

​តើ​យើង​កំពុង​វិនិយោគ ជាមួយ​ការ​បណ្ដុះបណ្ដាល​ល្អៗ​ជានិច្ច សម្រាប់​ក្រុមហ៊ុន​នេះ​ទេ​? ក្រុមហ៊ុន​ជោគជ័យ​ចំណាយ​ប្រាក់​យ៉ាង​​ច្រើន​ដើម្បី​ជួល​អ្នក​ពិគ្រោះ​យោបល់​និង​គ្រូ​បណ្ដុះបណ្ដាល​ដើម្បី​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ផ្លូវការ ឬ​ក្រៅផ្លូវការ​ផង​​ដែរ រៀន​សូត្រ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​។ តើ​ជីវិត​យើង​វិញ កំពុងតែ​ទទួល​បាន​ចំណេះដឹង​ថ្មីៗ ចេះ​ផ្លាស់ប្ដូរ​ចេះ​កែ​ចរិត តាមរយៈ​ធនធាន​ដូចជា សៀវភៅ​គេហទំព័រ​ព័ត៌មាន កិច្ច​ពិគ្រោះ​នានា តើ​យើង​កំពុង​ចាត់វិធានការ​ទាំងនេះ ហើយ​ដាក់​ខ្លួនឯង​នៅ​ក្នុង​បរិបទ​ផ្សេងគ្នា ដើម្បី​រៀន​និង​ត្រៀម​រីកចម្រើន​ដែរ​ទេ​?

ប្រែសម្រួល ៖ សុភា

ចុចអាន៖មនុស្ស​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​បែប​ណា​ដែល​សមស្រប​សម្រាប់​តំណែង CEO ?

ចុ​ចអាន៖ដោះស្រាយ​ជាមួយ​នឹង​ចៅហ្វាយ​ដែល​ពូកែ​ប្រើ​កំហឹង ​ស្ដីបន្ទោស

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ13 mins ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ33 mins ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ55 mins ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ3 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ3 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services