អាជីព
ក្រុមហ៊ុនកំពុងបាត់លុយឬអត់ មើលចំណុចទាំងនេះ(សំខាន់សម្រាប់ថៅកែៗ)
ការកិបកេងជារឿងឈឺក្បាលមួយក្នុងចំណោមសហគ្រិនខ្នាតតូចនិងមធ្យមព្រោះថៅកែមិនមានពេលដិតដល់ឬការតាមដានពិបាកទាន់អ្នកជំនាញខាងកិបកេងណាស់ ។ ទោះយ៉ាងណា មើលសញ្ញាព្រមានទាំងនេះ អាចស្មានដឹងនិងឈានទៅស្រាវជ្រាវលើការកេងបន្លំបាន៖
១ បាត់ឯកសារហិរញ្ញវត្ថុ
កំណត់ត្រាហិរញ្ញវត្ថុជួយតាមដាន និងជាភស្តុតាងចំណាយនិងចំណូលគោរពតាមបទប្បញ្ញត្តិនិងតាមដានការអនុវត្តរបស់ក្រុមហ៊ុន។ ប្រសិនបើនិយោជិកកិបកេងថវិកាគេងតែងបង្ហាញកិរិយានេះមុនគេគឺ ពន្យារកំណត់ត្រា សួររកច្រើនដងគ្មាន ឬធ្វើបាត់។
អ្នកលួចបន្លំមិនចង់ទុកភស្តុតាងនៃអំពើស្មោកគ្រោករបស់ពួកគេឡើយកាន់តែពិបាកសរសេរកុហក ដូច្នេះពួកគេនិយមបំផ្លាញឬលាក់ឯកសារហិរញ្ញវត្ថុរួមទាំងវិក្កយបត្រកំណត់ត្រាបើកប្រាក់ខែ។ល។
២- ព័ត៌មានមិនពិត
សាមញ្ញបំផុតមួយគឺអ្នកទទួលលុយថា គេមិនទាន់បង់ អ្នកបង់ថា បង់រួចយូរហើយ។ ក្នុងការកិបកេងទាក់ទងនឹងការបង់ប្រាក់អ្នកបន្លំអាចចុះបញ្ជីការទូទាត់ប្រាក់ទៅអ្នកលក់ប៉ុន្តែសរសេរមូលប្បទានប័ត្រផ្សេង ហើយមិនដែលបង្ហាញដល់ថៅកែឡើយ។ ពេលអតិថិជនអះអាងថាពួកគេបានបង់វិក្កយបត្ររួចហើយ អ្នកបន្លំខ្លួនអាចដាក់ប្រាក់ចូលក្នុងហោប៉ៅរបស់ពួកគេដោយរក្សានូវសមតុល្យរ“ មិនបង់” នៅក្នុងកំណត់ត្រាផ្លូវការ។
៣ រអាក់រអួលបញ្ហាទូទាត់
បន្ថែមពីលើការបង់ប្រាក់ដែលខកខានភាពមិនទៀងទាត់ នៃការទូទាត់អាចរញ៉េរញ៉ៃ ខ្វះខ្លះមិនជាក់លាក់ ឬនិយាយប៉ុណ្ណេះ ផ្តល់មកប៉ុណ្ណោះ ។ ទាំងនេះ ជាសញ្ញាព្រមាននៃការកិបកេងប្រាក់។

៤ មិនចូលចិត្តការត្រួតពិនិត្យ
បុគ្គលិកច្រើនបញ្ចេញការខឹងមិនសមរម្យពេលមានការសួរនាំឬឆែកឆេរ ក៏ជាសញ្ញាព្រមាននៃការក្លែងបន្លំមូលប្បទានប័ត្រមួយដែរ។ សូមកត់សម្គាល់ប្រតិបត្តិការដែលមើលទៅមិនធម្មតានានា ហើយសួរនាំជាទៀងទាត់ព្រោះពួកគេច្រើនឆ្លើយតបមិនប្រក្រតីដែលយើងអាចចាប់ថ្នាក់បាន។
៥ ប្រាក់ចំណេញធ្លាក់ចុះ
តើប្រាក់ចំណេញកំពុងធ្លាក់ចុះទេ? ការកិបកេងមិនមែនជាការពន្យល់ដែលទំនងជាសម្រាប់រឿងនេះទេប៉ុន្តែត្រូវធ្វើការវិភាគទិន្នន័យមួយចំនួនដើម្បីប្រាកដថា គណនីត្រូវបង់និងទទួលប្រាក់គ្រាន់តែគេមិនកត់ចូល។
៦ សាច់ប្រាក់បាត់
ការ បាត់សាច់ប្រាក់គឺជាសញ្ញាព្រមានជាក់ស្តែងមួយនៃការកិបកេងប្រាក់។ ថៅកែឬអ្នកគ្រប់គ្រងត្រូវប្តូរ មកពិនិត្យសមតុល្យសាច់ប្រាក់សឹងតែរាល់ថ្ងៃដើម្បីរកមើលបញ្ហាមុនពេលវាចូលហោប៉ៅមនុស្សកេងបន្លំ ពុំនោះវិធានការណ៍ច្បាប់នឹងការរសើបផ្លូវការត្រូវធ្វើឡើងតែម្ដង។
៧ ទទូចធ្វើការតែម្នាក់ឯង
អ្នកលួចបន្លំជារឿយៗទទូចឱ្យធ្វើការតែម្នាក់ឯងមិនចង់សហការទេ ។ ប្រសិនអ្នកកាន់លុយរបស់យើង បដិសេធជំនួយឬកិច្ចសហការ មិនដែលផ្ទេរភារកិច្ចពួកគេអាចនឹងលាក់បាំងនូវគម្រោងបោកប្រាស់។
ដោយ សុភា
ប្រភព WorkForce
ចុចអាន៖ប្រឈមជាមួយបុគ្គលិកចរិតពិបាកៗ ដោយមិនអាចគេចវ៉េស
ចុចអាន៖១១ ឃ្លាដែលបុគ្គលិកត្រូវប្រយ័ត្ន មិនគួរនិយាយជាមួយចៅហ្វាយនាយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


