មុន​ពេល​ប្រើ​ពាក្យ​ថា «​គ្រួសារ​តែមួយ​» ​នៅ​កន្លែងធ្វើការ គិត​ចំណុច​ទាំងនេះ​សិន​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

មុន​ពេល​ប្រើ​ពាក្យ​ថា «​គ្រួសារ​តែមួយ​» ​នៅ​កន្លែងធ្វើការ គិត​ចំណុច​ទាំងនេះ​សិន​

Published

on

​ក្រុមការងារ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត គឺជា​ក្រុម​ដែល​ធ្វើការ​រួមគ្នា​ប្រកបដោយ​ប្រសិទ្ធភាព​។ ពួកគេ​ធ្វើការ​ជា​ក្រុម​ជាជាង​ប្រកួត​មើលបំណាំ​គ្នា​។​

​ពួកគេ​មាន​ជំនាញ​វិជ្ជាជីវៈ​រៀងខ្លួន ឲ្យ​តម្លៃ​គ្នា ទៅវិញទៅមក គួរឲ្យ​ទុកចិត្តបាន និង​ចេះ​គោរព​ក្រុម​ហ៊ុន​ឲ្យ​តម្លៃ​ដល់​វិន័យ​ក្រមសីលធម៌ បទបញ្ជា​របស់​ក្រុមហ៊ុន​ខ្ជាប់ខ្ជួន​ ហើយ​នៅ​ចុង​បញ្ចប់​ពួកគេ​មាន​អារម្មណ៍​ដូចជា ក្រុមគ្រួសារ​។​

​ប៉ុន្តែ​មនុស្ស​ជាច្រើន បាន​ប្រើពាក្យ ​«​ក្រុមគ្រួសារ​»​ នេះ​ទាំង​មិនទាន់បាន​បង្កើត​គុណ​តម្លៃ​ទ្រទ្រង់​ផង ទើប​ពាក្យ​នេះ ក្លាយជា​ពាក្យ​ដែល​បាន​ត្រឹម​ជា ​«​ពាក្យ​ល្អ​ស្តាប់​»​ និង​ក្លែងក្លាយ។ កសាង​គុណ​តម្លៃ​ នៃ​ភាពជា​គ្រួសារ មិនមែន​កើតឡើង​ត្រឹមតែ​និយាយ​ហើយ​ទន្ទេញ​រូៗ​ទេ​។ មានរឿង​ជាច្រើន​ដែល​អ្នកដឹកនាំ ត្រូវធ្វើ​ដើម្បី​បង្កើត​ដួងព្រលឹង នៃ​ពី​ទស្សនវិស័យ​ភាពជា​គ្រួសារ​តែមួយ។​

១ ជំរុញ​អារម្មណ៍​ជិតស្និទ្ធ​

គុណ​តម្លៃ​គ្រួសារ​នៃ​អាជីព គឺ ផ្អែកលើ​គាំទ្រ​គ្នា ភាព​គួរឲ្យ​ទុកចិត្តបាន និង​យោគយល់ លើកលែង​កំហុស​។ មានតែ​គ្រួសារ​យើង​ទេ​ដែលឲ្យរឿង​ទាំងបី​នេះ​បាន​។ ការ​រួសរាយ​រាក់ទាក់​ក្លែងបន្លំ មិន​មែន​ជា​គ្រួសារ​ពិត​ទេ អ្នកណា​ក៏​ដឹង​ដែរ។ ដូច្នេះ មេដឹកនាំ​ល្អ មិន​និយាយ​ទេ គាត់​ធ្វើ​តែម្តង​។ បុគ្គលិក ជា​ស្រទាប់​ធនធាន​ដែលមាន​មនោសញ្ចេតនា​ខ្ពស់ជាង​អ្នកគ្រប់គ្រង ពួកគេ​ឆាប់​មាន​មោទនភាព​ក្នុងការ​ធ្វើការ​ជាមួយ​មេដឹកនាំ​ណា ដែលមាន​បី​ចំណុច​ខាងលើ ហើយ​អ្នកខ្លះ​លះបង់​មួយជីវិត មិន​ចាក​ចេញ​ទេ​។​

២ អភិវឌ្ឍន៍​បរិយាកាស​គ្រួសារ​តាមរយៈ​អ្នកគ្រប់គ្រង​

ប្រសិន​មេដឹកនាំ​រវល់ ឬ​មិនសូវ​ប៉ិន​ខាង​សិល្ប​វិធី​ជិតដិត អាច​ប្រញាប់​រើស​អ្នកគ្រប់គ្រង​ណា​ដែល​អាច​ជំនួស​យើង​បាន​ចំណុច​ទាំងនេះ ទើប​ជា​រឿង​ចាំបាច់​មួយ​។ មធ្យោបាយ​ងាយស្រួល​បំផុត ដែល​អ្នកគ្រប់គ្រង​ត្រូវធ្វើ​ប្រចាំ​លើកកម្ពស់ ស្មារតី​គ្រួសារ គឺ​ការ​បង្កើត​ព្រឹត្តិការណ៍​ស្និទ្ធស្នាល​កន្លែងធ្វើការ​ដូច ឪពុកម្ដាយ​ត្រូវ​នាំ​កូនៗ សប្បាយចិត្ត កក់ក្តៅ​ក្នុង​ផ្ទះ​ជា​អារម្មណ៍​នៃ​ភាពជា​ម្ចាស់ ព្រោះ​ធ្វើឲ្យ​ពួក​គេ​មាន​មោទនភាព​ចំពោះ​អ្វីដែល​កំពុង​ធ្វើ​ និង​កន្លែង​ដែល​ពួកគេ​ឈរជើង​។​

​ការគ្រប់គ្រង​ក្នុង​ការនាំ​បុគ្គលិក​ឲ្យ​នៅ​ជិតគ្នា ស្គាល់​ក្រុម​គ្រួសារ​របស់​គ្នា​ទៅវិញទៅមក មក​កន្លែង​ធ្វើការ​ដូច​ជា​ផ្ទះ​ទី២ ស្នាក់នៅ​បានយូរ​ជាង​នៅផ្ទះ ទៅ​ឆ្ងាយ​បន្តិច​ក៏​នឹក​ការិយាល័យ នេះហើយ​ដោយសារតែ​ជា​បរិយាកាស​គ្រួសារ​ទី​ពីរ​ដែល​ស្វាគមន៍​ពួកគេ​មិន​ចង់​ចាកចេញ​។ គុណ​តម្លៃ​នេះ ជា​អ្វី​ដែល​សូម្បីតែ​ប្រាក់ខែ​ធំ​ជាង​ក៏​ពិបាក​នឹង​ផ្តួល​។​

៣ បង្កើត​វប្បធម៌​ទទួលស្គាល់​គ្នា​

​ពាក្យ​ថា​ «​ទទួលស្គាល់​» គឺ​ទាំង​ចំណុច​ល្អ និង​ព្រមទាំង​ចំណុច​មិនល្អ​រវាង​គ្នា​។ ក្រៅពី​ការផ្សារភ្ជាប់​កីឡា កម្សាន្ត ចំណេះ ជំនាញ ដំណោះស្រាយ ​និង​ឱកាស​នៅ​ក្នុង​ការិយាល័យ ការទទួលស្គាល់​បុគ្គលិក​គឺជា​រឿង​មួយ​ដ៏​ពេញនិយម​ដែល​និយោជិត​សប្បាយចិត្ត​ក្រៃ​។​

​នៅពេលដែល​និយោជិតត្រូវបានគេទទួលស្គាល់ ចំពោះ​ការខិតខំ​ និង​ការចូលរួមចំណែក​រប​ស់​ពួកគេ​នៅក្នុង​កន្លែងធ្វើការ ពួកគេ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ឲ្យ​តម្លៃ​ដោយ​ក្រុម​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ និង​មិត្ត​រួម​ក្រុម​។​

​អារម្មណ៍​នេះ​តែង​ជំរុញ​ឲ្យ​ពួកគេ​ធ្វើការ​បាន​កាន់តែ​ល្អប្រសើរ ​និង​កាន់តែ​មានការ​ប្ដេជ្ញា​ចិត្ត​ឡើង​។​

៤ ឈឺច្អាល យកចិត្តទុកដាក់

ខណៈពេល​ដែលមាន​វិធី​ជាច្រើន​ទៀត​ដើម្បី​លើកកម្ពស់​សីលធម៌​រប​ស់​និ​យោ​ជិ​ត ​និង​បង្កើត​បរិយាកាស​ការងា​រឲ្យ​រីករាយ​ជាង​មុន ការ​ឈឺច្អាល រមែង​ឈរ​នៅ​លំដាប់​កំពូល​។ «​ហើយ​ឈឺ​ប៉ុណ្ណឹង​ហើយ មេ​ឯង​មិន​មក​មើល​សោះ​?» សំណួរ​នេះ តែង​កើតមានឡើង ហើយ​ធ្វើឲ្យបុគ្គលិក​ស្រពន់ចិត្ត​ជាខ្លាំង​។ ពាក្យ​មេ​ជា​អ្វីដែល​ពួកគេ​តម្កល់​នៅ​ទី​ខ្ពស់​ក្នុង​ជីវិត ចំណែក​អត្ថន័យ​នេះ​អាច​ធ្លាក់​មកដល់​បាត​ជើង​វិញ អាស្រ័យ​ការប្រព្រឹត្តិ​របស់​យើង​។​

​ការជះឥទ្ធិពល​ជា​ចម្បង​ពី​របៀប​ដែល​ថ្នាក់ដឹកនាំ​ដឹកនាំ​ស្គាល់​មនុស្ស​ដែល​ពួកគេ​ធ្វើការ​ជាមួយ ឬ​យកចិត្តទុកដាក់​បង្ហាញ​ខ្លួន​ពេល​ពួកគេ​លំបាក​អ្នកនឹង​ទទួលបាន​ទឹកចិត្ត​មកវិញ លើស​ពី​ជីវិត​របស់​ពួកគេ​។​

​កន្លែង​ណា​មាន​វប្បធម៌​អស់ទាំង​នេះ បាន​បង្ហាញ​ប្រាប់​យើង​ជាស្រេច​ថា ជា​កន្លែងធ្វើការ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​និ​យោ​ជិ​ត ដែលមាន​អារម្មណ៍​ដូចជា​ផ្ទះ​ទី ២ និង​ជា​គ្រួសារ​ពិតៗ​។៕

​ប្រែសម្រួល៖ សុភា

​ប្រភព៖ globalsolidarity

ចុចអាន៖ មេរៀនដឹកនាំដ៏សំខាន់ ពីសហគ្រិនឆ្នើមអ្នកស្រី shelia lirio marcelo

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services