ព័ត៌មានជាតិ
ពេញមួយឆ្នាំ ២០២៥ កម្ពុជានឹងរៀបចំវេទិកាបន្តបន្ទាប់ ជំរុញទាក់ទាញការវិនិយោគគាំទ្រវិស័យកសិកម្មនៅកម្ពុជា
ពេញមួយឆ្នាំ ២០២៥ កម្ពុជានឹងរៀបចំវេទិកាជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រីកភាពជាដៃគូ ដើម្បីទាក់ទាញការវិនិយោគគាំទ្រវិស័យកសិកម្មនៅកម្ពុជា។
ថ្លែងពីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ដែលរៀបចំនៅព្រឹកនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នៅថ្ងៃនេះ គឺជាផ្នែកមួយនៃសកម្មភាពជាច្រើនបន្តបន្ទាប់ពេញមួយឆ្នាំ២០២៥ របស់វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ក្នុងគោលបំណងពង្រីកភាពជាដៃគូ និងទាក់ទាញការវិនិយោគគាំទ្រវិស័យកសិកម្មកម្ពុជា។

តាមរយៈវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នឹងបង្កើតបាននូវឱកាសសម្រាប់កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ការផ្គូរផ្គងអាជីវកម្ម ការបង្ហាញនូវនវានុវត្តន៍ ការបង្កើនភាពជាដៃគូ ការកៀរគរការវិនិយោគ និងការផ្សារភ្ជាប់ទៅនឹងទីផ្សារ។
លោករដ្ឋមន្រ្តីបន្តថា ការៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ក៏ជាមូលដ្ឋានក្នុងជំហានឆ្ពោះទៅកាន់ព្រឹត្តិការណ៍ធំដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។


រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ជាពិសេសតាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី ៦ ដែលរួមមាន ការលើកស្ទួយផលិតភាពកសិកម្ម, ការរកទីផ្សារ, ការរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។
ក្រសួងកសិកម្ម បានដាក់ចេញនូវគោលនយោបាយ “មានហូប មានប្រើ មានបាន និងមានរហូត” ដើម្បីធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករ។
វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោន ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក។
ទោះជាយ៉ាងនេះក្តី បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម វិស័យកសិកម្មកម្ពុជាជួបបញ្ហាប្រឈមមួយចំនួន ដូចជាអស្ថិរភាពនៃប្រព័ន្ធផលិតកម្ម, កង្វះទីផ្សារ, អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយ តាមយន្តការ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


